​មនុស្ស​៣​នាក់ទៀតហើយត្រូវបានស្លាប់ និងរងរបួស ដោយរន្ទះបាញ់ នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ចែករំលែក៖

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ៖ ភ្លៀងមួយមេនៅក្បាលព្រលប់ល្ងាចមិញថ្ងៃទី​២៦ ខែមិថុនា ម្សិលមិញនេះ បានបណ្តាល ឲ្យ​មនុស្ស​២​នាក់ ត្រូវបានស្លាប់ និងម្នាក់ទៀតត្រូវសន្លប់ ដោយសាររន្ទះបាញ់ នៅ​ចំណុច​គោក​ច្រឹ​ក​លិច ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់​។ ​

នគរបាល​ស្រុក​ចុងកាល់បាន​ឲ្យ​ដឹងថា រន្ទះបាញ់​ល្ងាចមិញនេះ បាន​បណ្តា​យ​ឱ្យ​ត្រូវមនុស្ស​ស្លាប់២​នាក់ ទី​១៖ ឈ្មោះ ច្រុ​ច ហ៊ីង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ទី​២៖ ឈ្មោ ម៉ា សឿ​ម ភេទ​ស្រី អាយុ​៦៧​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ទី​៣​ដែល​សន្លប់ ឈ្មោះ ហ៊ា សាវុធ ហៅ ប៉ាក់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​។

មុន​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ដេញគោ​ពី​ព្រៃ ហើយក៏​ត្រូវ​រន្ទះបាញ់​តែម្តង​។​

​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ ​ ប៉េន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print