ប៉ោយប៉ែត ៖ មនុស្សម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុ ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់រវាងរថយន្ត យីឌុបនិងរថយន្តក្រុកាលវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចខាងកើតវិទ្យាល័យនិមិត្តប្រហែល៥០០ម៉ែត្រ សិ្ថតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមាមជ័យ។
សមត្ថកិច្ចសណ្ដាប់ធ្នាប់ប្រាប់ថា មុនកើតហេតុមានរថយន្តធុនធំសុឺមីរ៉ម៉ក ពណ៍ត្រាវ ពាក់ស្លាកលេខព្រះសីហនុ 3A-3887 ហើយរឺុម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-3026 បើកបរគោលដៅពីកើតទៅលិច ពេលបើកបរដល់ចំណុចកើតហេតុបានបើកឡើងជែងរថយន្តដឹកទំនិញធុនធំ០១គ្រឿងទៀត ពណ៍ត្រួយចេក ពាក់ស្លាកលេខ តាកែវ 3A-2043 ដែលបែកកង់និងឈប់ចតនៅទ្រូងផ្លូវជាតិខាងជើង ពេលជែងបានផុតក្បាលបន្តិចស្រាប់តែជ្រុលទៅបុកនិងរថយន្តក្រុងដឹកអ្នកដំណើរប្រភេទ៤៥កៅអុី(ជារថយន្តរបស់ក្រុមហ៑ុន បូព៍ា អាសុី) ពណ៍ស-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-0329 បើកបរគោលដៅពីលិចទៅកើត(ច្រាសទិសគ្នា)បណ្តាលអោយគ្រោះថ្នាក់តែម្តង។
សមត្ថកិច្ចបញ្ជាក់ថា:ករណីនេះបណ្តាលអោយមនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់) អ្នកដែល ស្លាប់មានឈ្មោះ ឡុង វណ្ណះ ភេទប្រុស អាយុ៤៦ឆ្នាំមុខរបរ បើកបររថយន្ត រស់នៅក្នុងភូមិស្វាយមាស ឃុំសំរោង ជ័យស្រុកជើងព្រៃ ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ)ជាអ្នកបើកបររថយន្តធំពាក់ស្លាកលេខ ព្រះសីហនុ 3A-3887ចំណែកឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ បើកបររថយន្ត រស់នៅក្នុងភូមិកោះតារៀ ឃុំរវា ស្រុកសំរោង ខេត្តតាកែវ (រងរបួសធ្ងន់)ជាអ្នកបើកបររថយន្តក្រុង។
ចំណែកអ្នកបើកបររថយន្តដែលខូចឈប់ចត(ក្តាប់ឈ្មោះពុំបាន)រត់គេចខ្លួនបាត់។ អ្នករួមដំណើរលើរថយន្តក្រុងចំនួន០៤នាក់(ពុំមានរងរបួសទេ)ចំពោះអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុ។រថយន្តទាំងពីរ(ខូចខាតធ្ងន់)ត្រូវយកទៅរក្សាទុក្ខនៅប៉ុស្ដ៏សង្កាត់និមិត្តដើម្បីដោះស្រាយតាមផ្លូវច្បាប់៕វណ្ណា