កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​រួម​នឹង​ថ្នាំ​ក្រាម​ព​ណ៍​ស​៤​កញ្ចប់​តូច​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​រួម​និង​ថ្នាំ​ក្រាម​ព​ណ៍​ស​០៤​កញ្ចប់​តូច​ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ឃ្លី​ក​ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​ ១c​ ៥៧៤៣ ​។​

​ជនសង្ស័យ​ទី​១​ ឈ្មោះ​ចាន់​ណា​ យ៉ាង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​លក់​ខោអាវ​នៅ​ផ្សារ​អូ​ឫស្សី​ ស្នាក់​នៅផ្ទះ​ជួល​ ម្តុំ​ចំការ​ដូង​ ទី​២​ឈ្មោះ​ យ៉ាង​ ចាន់​ធី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​វៀតណាម​មុខរបរ​លក់​កាហ្វេ​ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ទី​៣​ឈ្មោះ​សំរឹទ្ធ​ សក្តិ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ ភ្នំពេញ​ ។​

​ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កង​អាវុធហត្ថ​ខណ្ឌចំការមន​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ៕​

បីនាក់

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print