បុរស​ម្នាក់​បើករថយន្ដ​បា​ឡែ​ន​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​ចំនួន​៨​ផ្ទាំង

ចែករំលែក៖

​ភ្នំពេញ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​០៨​ផ្ទាំង​ត្រូវ​បាន​បាក់​ដាច់​រាបស្មើរ​ដល់​ដី​ដោយសារ​តែ​ បុរស​ម្នាក់​បើករថយន្ដ​បា​ឡែ​ន​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ពេញទំហឹង​និង​រថយន្ដ​ដាច់​កាឡេ​បន្តដំណើរ​ទៅ​មុខ​លែង​រួច​ ។​

image4

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​ និង​៤៥​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១៧​ ខែ​វិ​ឆ្ឆិ​កា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​ ព្រះ​មុនី​វង្ស​ នៅ​ចំណុច​ខាងជើង​ស្តុ​ប​ផ្សារ​ថ្មី​ប្រហែល​៥០​ម៉ែត្រ​ ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ ​។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ កាម​រី​បា​ឡែ​ន​ ព​ណ៍​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2Q-2529​ បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​មិត្ត​ភ័​ក្ដ​ម្នាក់​ទៀត​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ព្រះ​មុន្នី​វង្ស​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​ទៅ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​អោយ​បាក់​អស់​ចំនួន​០៨​ផ្ទាំង​ និង​រថយន្ដ​ដាច់​កាឡេ​ខាង​មុខ​ផ្នែក​ខាងឆ្វេង​បន្តដំណើរ​ទៅ​មុខ​លែង​រួច​ ។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ដ​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជ​ធា​និ​ភ្នំពេញ​ ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

image3image1image2

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print