ស្រវឹងស្រាបើករថយន្ដបុកបង្គោលស្លាកប៉ានណូបណ្តាលអោយម្ចាស់រថយន្ដរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាម្ចាស់រថយន្ដម៉ាកHilux Surf បានរងរបួសធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ខណៈដែលរូបគាត់បើករថយន្ដក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកបង្គោលស្លាកប៉ាន់ណូពេញទំហឹង ។

IMG-20151117-WA0035

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង២០នាទីយប់ថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅចំណុចខាងមុខវិទ្យាហ៊ុនសែន១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក Hilux Surf ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2F-2508 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោក ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីុ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងស្ដាំដៃបុកបង្គោលស្លាកប៉ានណូរពេញទំហឹងបណ្ដាលអោយរថយន្ដរងការខូចខាតផ្នែកខាងមុខទាំងស្រុង និងម្ចាស់រថយន្ដបោកក្បាលរងរបួសធ្ងន់ ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុហើយបានទំនាក់ទំនងក្រុមគ្រួសារយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែករថយន្ដកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

IMG-20151117-WA0034 IMG-20151117-WA0033 IMG-20151117-WA0036

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print