ភ្នំពេញ៖ នាវេលាម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ទទួលកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសផ្នែកកីឡាប៉េតង់ពិភពលោក ឆ្នាំ ២០១៥ បន្ទាប់ពីកីឡាការិនីរូបនេះ បានប្រកួតឈ្នះសារជាថ្មីម្តងទៀត នៅក្នុងការប្រកួតកីឡាប៉េតង់ពិភពលោកលើកទី ១៥ ផ្នែកស្ត្រី នៅប្រទេសថៃ កាលពីដើម ខែ វិច្ឆិកា ២០១៥ កាលពីពេលថ្មីៗ។
ជាមួយគ្នាគេហទំព័រ Facebook សម្តេចតេជោ នឹងផ្សាយបន្តផ្ទាល់អំពីពិធីនេះពីវិមានសន្តិភាព ជូនប្រជាពលរដ្ឋ និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសបានទស្សនា ដោយសម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋសូមតាមដានការផ្សាយបន្តផ្ទាល់នេះពីគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោផ្ដើម្បីទទួលព័ត៌មាន៕
ដោយ៖ ហេង សូរិយា