ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ខណៈពួកគេធ្វើសកម្មភាពវាយទៅលើគូទំនាស់ ២នាក់ ហើយក្នុងគោលបំណងលួចយកម៉ូតូ ១គ្រឿងផងនោះ ។

IMG_8237

ហេតុការណ៍ឃាត់ខ្លួនឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។

ជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ យោក សុខហេង ភេទប្រុស អាយុ១៩ឆ្នាំ ទី២-ឈ្មោះ ម៉ម សាវរី ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៣-ឈ្មោះ យេប សាសេត ភេទប្រុស អាយុ ២៧ឆ្នាំ (ឥស្លាម) អ្នកទាំង ៣នាក់ រស់នៅភូមិ-សង្កាត់កើតហេតុជាមួយគ្នា ។

នគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ជនសង្ស័យខាងលើបានយកកាំបិតប័ុងតោកាប់ទៅលើឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ (បណ្ដាលឱ្យរងរបួសដៃស្ដាំ) ហើយបានធ្វើសកម្មភាពមកលើឈ្មោះ ទិប សាម៉ៃ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ក្នុងគោលបំណងលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B-3790 ប៉ុន្ដែត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ឈានដល់ការចាប់ខ្លួនជនខាងលើភ្លាមៗផងដែរ ។

ប្រភពខាងលើបន្តទៀតថា វត្ថុតាងម៉ូតូរក្សាទុកនៅអធិការនគរបាលក្រុងពោធិ៍សាត់ ហើយជនសង្ស័យទាំង ៣នាក់ កំពុងបំពេញសំណុំបែបបទបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តតាមនីតិវិធី ៕

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print