លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ អញ្ជើញ​ជា​អធិបតី​ពិធីបិទ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​មន្ទីរ​យុត្តិធម៌​ប្រចាំឆ្នាំ​២០១៥​ និង​ទិស​ដៅ​ការងារ​ប្រចាំឆ្នាំ​២០១៦​នៅ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប​៖​ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ នា​រសៀលទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទទួល​ការងារ​ព័ត៌មាន​ សន្តិសុខ​ និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​អង្គប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥​ និង​ទិស​ដៅ​ឆ្នាំ​២០១៦​ របស់​មន្ទីរ​យុត្តិធម៌​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ លោក​វរសេនីយ៍ឯក​ ប្រាក់​ ចាន់​ធឿ​ន​ មេបញ្ជាការ​រង​និងជានាយសេនាធិការកងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ​បាន​ឡើង​អាច​របាយការណ៍​ស្វាគមន៍​ និង​លើក​ឡើង​អំពី​សភាពការណ៍​ និង​លទ្ធផល​ការងារ​មួយ​ចំនួន​ជុំវិញ​ការងារ​សន្តិសុខ​ និង​ការងារ​យុត្តិធម៌​ឆ្នាំ​២០១៥​ របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុង​នោះ​បាន​លើក​ឡើង​អំពី​សភាពការណ៍​បទល្មើស​ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​កន្លង​ទៅ​ ក្នុង​នោះ​បទឧក្រិដ្ឋ​ថយ​ចុះ​ កើនឡើង​បទមជ្ឈិម​ និង​បទល្មើស​រក្សា​ទុក​ ដឹក​ជញ្ជូន​ ការ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជាដើម​ ។​
​លោក​ប្រាក់​ ចាន់​ធឿ​ន​បាន​បន្ត​ថា​ លទ្ធផល​បង្ក្រាប​បទល្មើស​ មន្ត្រី​ជំនាញ​ការងារ​យុត្តិធម៌​កងរាជអាវុធហត្ថ​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តាម​តួនាទី​ភារកិច្ច​ទប់ស្កាត់​ និង​បង្ក្រាប​ បាន​នូវ​រាល់​បទល្មើស​ ដែល​កើត​មាន​ឡើង​បាន​ទាន់​ពេលវេលា​ ក្នុង​នោះ​ជា​លទ្ធផល​រួម​មាន​ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​៣​ករណី​ ស្មើនឹង​៤២​លើក​ ឃាត់ខ្លួន​ជនសង្ស័យ​៧៤​នាក់​ ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន​ធំ​ ។​

​លោក​វរសេនីយ៍ឯក​ស្រី​ យ៉ូ​រ៉ា​ មេបញ្ជាការ​រង​ និង​ជាប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៍ ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ដោយ​យោង​តាម​ការ​ណែនាំ​ពី​នាយ​ឧត្តមសេនីយ៍​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ជំនាញ​ការងារ​យុត្តិធម៌​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​យកចិត្តទុកដាក់​ ប្រឹងប្រែង​ អនុវត្ត​តាម​តួនាទី​ភារកិច្ច​ បង្ក្រាប​រាល់​បទល្មើស​ លទ្ធផល​នៃ​ការ​បង្ក្រាប​បទល្មើស​គឺ​ទទួល​បាន​ជោគជ័យ​ រួម​ទាំង​ការ​បង្ការ​បទល្មើស​ដែល​អាច​កើត​មាននៅ​តាម​មូលដ្ឋាន​នោះ​ថែម​ទៀត​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ព័ត៌មាន​សន្តិសុខ​ និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​បាន​មាន​ប្រសាសន៍​ថា​ ដោយ​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ប្រទេស​បាន​អនុញ្ញាត​ឲ្យ​រូប​លោក​ ចូលរួម​ជា​អធិបតី​ ក្នុង​ពិធី​បទ​ការ​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥​ និង​ទិស​ដៅ​ឆ្នាំ​២០១៦​ របស់​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុង​នោះ​ផង​ដែរ​ លោក​មេបញ្ជាការ​រង​ ក៏​បាន​លើក​ឡើង​ថា​ ការ​បិទ​ប្រជុំ​របស់​មន្ទីរ​យុត្តិធម៌​នៅ​ពេល​នេះ​គឺជា​អត្ថន័យ​បង្ហាញ​ច្បាស់​អំពី​ការ​ត្រួតពិនិត្យ​ ការ​អនុវត្ត​ការងារ​ជំនាញ​ប្រចាំឆ្នាំ​របស់​ខ្លួន​ ស្រប​ទិស​ដៅ​ផែនការ​ការងារ​ដែល​មន្ទីរ​បាន​ដាក់​ចេញ​ សម្រាប់​អនុវត្ត​ឆ្នាំ​២០១៥​នេះ​ និង​សូម​ឯកភាព​ ការ​លើក​ឡើង​នូវ​ទិស​ដៅ​ អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៦​ ដែល​នេះ​ជា​របៀបរបប​ធ្វើ​ការងារ​ដ៏​សំខាន់​របស់​ជំនាញ​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​បាន​ស្តាប់​របាយការណ៍​របស់​លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ និង​លទ្ធផល​កិច្ចប្រជុំ​របស់​មន្ទីរ​យុត្តិធម៌​ដែល​បាន​រាយការណ៍​ជូន​ ក៏​ដូច​ជា​ការងារ​ដែល​បាន​បំពេញ​តួនាទី​ជា​ជំនួយ​អំណាច​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ តាំង​នាម​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ក្នុង​នាម​លោក​ផ្ទាល់​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​មន្ទីរ​យុត្តិធម៌​ខេត្តសៀមរាប​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៥​ និង​ការ​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៦​ ដែល​នេះ​ជា​លទ្ធផល​នៃ​ការងារ​របស់​មន្ត្រី​នគរបាល​យុ​តិ្ត​ធម៌​ដ៏​មាន​សារសំខាន់​ និង​ជា​ផ្នែក​មួយ​នៃ​ភារកិច្ច​របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៥​ ។​

​លោក​មេបញ្ជាការ​បាន​មាន​ប្រសាសន៍​បន្ត​ថា​ កិច្ចប្រជុំ​របស់​យើង​ដែល​ប្រារព្ធ​នា​ពេល​នេះ​ គឺ​ស្ថិត​ក្នុង​អាណត្តិ​ទី​៥​ នៃ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៃ​រដ្ឋសភា​ ដែល​ប្រ​សូត្រ​ចេញពី​ការ​បោះ​ឆ្នោត​ជាស​កល​ដោយ​ប្រជាពលរដ្ឋ​ នា​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៣​កន្លង​មក​ ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ។​ ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន​ និង​យុត្តិសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​នៃ​រាជរដ្ឋាភិបាល​ បាន​សម្តែង​នូវ​ឆន្ទៈ​ដ៏​មោះមុត​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​គ្រប់​វិស័យ​ ក្នុង​នោះ​មានការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ កំណែទម្រង់​ច្បាប់​ ប្រព័ន្ធ​យុត្តិធម៌​ កំណែទម្រង់រដ្ឋបាល​សាធារណៈ​ កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​កំណើន​ការងារ​សមធម៌​ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​(​ស្នួល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​គឺ​អភិបាលកិច្ច​ល្អ​)​ ។​

​ដើម្បី​ចូលរួម​គាំទ្រ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ និង​ផ្អែក​តាម​តួនាទី​ភារកិច្ច​ និង​បេសកកម្ម​របស់​ខ្លួន​ កងរាជអាវុធហត្ថ​ដែល​ជា​ផ្នែក​មួយ​នៃ​កង​យោធពលខេមរភូមិន្ទ​ មាន​ស្វ័យភាព​ក្នុង​កិច្ច​អនុវត្ត​ច្បាប់​ មាន​ឧបនិស្ស័យ​ជា​អន្តរក្រសួង​ ត្រូវ​តែ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​នូវ​ការ​ត្រៀម​ចូលរួម​ការពារ​បូរណភាព​ទឹកដី​ រួមចំណែក​ថែរក្សា​សន្តិសុខ​សង្គម​ សណ្តាប់​សាធារណៈ​ ដោយ​អនុវត្ត​ពេញលេញ​ម៉ឺងម៉ាត់​ និង​មាន​ប្រសិទ្ធភាព​នូវ​ការងារ​ប៉ូលិស​រដ្ឋបាល​ នគរបាល​យុត្តិធម៌​ ត​ម្រូ​ត​យោធា​ ការ​ផ្តល់​កម្លាំង​ទៅ​ជួយ​អន្តរក្រសួង​តាម​ការ​ស្នើ​សុំ​ និង​បេសកកម្ម​ទាំង​៣​ គឺ​បង្ការ​ បង្ក្រាប​ និង​សង្គ្រោះ​ ៕​ សុខ​ ខេមរា​ 

...

    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print