ចប់ជាស្ថាពរហើយវគ្គចែកពូល! មកដឹងក្រុមដែលត្រូវប៉ះគ្នានៅវគ្គ១៦ក្រុមចុងក្រោយ

ចែករំលែក៖

ការប្រកួតដណ្តើមពានរង្វាន់ World Cup នៅក្នុងប្រទេសរុស្ស៊ីបានបញ្ចប់វគ្គចែកពូល ហើយកាលពីម្សិលមិញដោយមាន១៦ក្រុមត្រូវឡើងទៅកាន់វគ្គប្រកួតចាញ់ធ្លាក់។

ក្រុមជម្រើសជាតិអង់គ្លេសប្រកួតចាញ់ជម្រើសជាតិបែលហ្ស៊ិកដោយលទ្ធផល 1-0 ហើយអង់គ្លេសនឹងត្រូវប៉ះក្រុមអាមេរិកខាងត្បូងកូឡុំប៊ី។ ចំណែកលេខមួយ ពូលG បែលហ្ស៊ិកនឹងត្រូវប៉ះសាមូរ៉ៃជប៉ុននៅវគ្គ១៦ក្រុមចុងក្រោយ។ ជប៉ុន ឡើងទៅវគ្គ១៦ក្រុមចុង ក្រោយ FIFA World Cup 2018 ទោះបីចាញ់ប៉ូឡូញ ០-១ ក្នុងថ្ងៃបញ្ចប់ពូល H ក៏ដោយ ព្រោះ កូឡុំប៊ីបានផ្ដួលសេណេហ្គាល់ ១-០ ។

ពិន្ទុ​ជប៉ុន ​និង​ពិន្ទុសេណេហ្គាល់ មាន​៤​ពិន្ទុ​ដូច​គ្នា ​គ្រាប់​បាល់​ចំណេញ​ក៏​ដូច​គ្នា ​ហើយ​និយាយ​ពី Head-to-Head ​ក៏​ស្មើ​គ្នា​ទៀត ២-២។ ដូច្នេះ​ហើយការ​សម្រេច​នឹង​ត្រូវ​ធ្វើ​តាម​ច្បាប់ Fair play ​វិញ​ម្ដង។ ​តាម​ច្បាប់​នេះ​ជប៉ុន​បាន​ឡើងវគ្គ១៦ក្រុម ​ដោយសារ​តែ​ជប៉ុន​មាន​កាត​លឿង​ត្រឹម​៤​ប៉ុណ្ណោះ ​ស្រប​ពេល​ខាង​សេណេហ្គាល់​វិញ​មាន​កាត​លឿង​៦​។

ច្បាប់​នេះគឺ​ក្រុម​ណា​ដែល​ទទួល​បាន​កាត​លឿង​១ ​ត្រូវ​ស្មើ​នឹង​ដក​១​ពិន្ទុ។ ប្រសិន​បើ​បាន​កាត​ក្រហម(ទទួល​បាន​កាត​លឿង​២​ក្នុង​១​ប្រកួត) ​នឹង​ត្រូវ​ដក​៣​ពិន្ទុ។ មួយ​វិញ​ទៀត បើ​បាន​កាត​ក្រហម​ភ្លាម​ៗ​តែ​ម្ដងនោះ​នឹង​ត្រូវ​ដក​៤​ពិន្ទុ។ វិធី​កាត់​ក្ដី​របស់​២​ក្រុម​នេះជា​ក្រុម​ដំបូង​ហើយ​ដែល​ត្រូវ​កាត់​ក្ដី​ដោយ​ហេតុផល Fair play ។

ខាងក្រោមនេះគឺជាកាលវីភាគប្រកួតរបស់១៦ក្រុមចុងក្រោយនៃកម្មវិធី World Cup 2018នៅរុស្ស៊ី៖

-ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ បារាំង ប៉ះ អាហ្សង់ទីន

-ថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨  អ៊ុយរ៉ាហ្គាយ ប៉ះ ព័រទុយហ្គាល់

-ថ្ងៃអាទិត្យ ទី១ ខែកក្កដា ឆ្នាំ២០១៨ អេស្ប៉ាញ ប៉ះ រុស្ស៊ី

-ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ក្រូអាត ប៉ះ ដាណឺម៉ាក

-ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ប្រេស៊ីល ប៉ះ ម៉ិចស៊ីកូ

-ថ្ងៃអង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨ បែលហ្ស៊ិក ប៉ះ ជប៉ុន

-ថ្ងៃអង្គារ ទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្វុីស ប៉ះ ស៊ុយអែត

-ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ អង់គ្លេស ប៉ះ កូឡុំប៊ី

កីឡាករដែលស៊ុតបាល់បញ្ចូលទីក្នុងវគ្គជម្រុះកន្លមក៖

កីឡាករ ប្រទេស ចំនួនគ្រាប់
H. Kane អង់គ្លេស 5
Cristiano Ronaldo ព័រទុយហ្គាល់ 4
R. Lukaku បែលហ្ស៊ិក 4
D. Cheryshev រុស្ស៊ី 3
Diego Costa អេស្ប៉ាញ 3
Philippe Coutinho ប្រេស៊ីល 2
A. Dzyuba រុស្ស៊ី 2
A. Granqvist ស៊ុយអែត 2
E. Hazard បែលហ្ស៊ិក 2
M. Jedinak អូស្រ្តាលី 2
W. Khazri ទុយនេស៊ី 2
Y. Mina កូឡុំប៊ី 2
L. Modrić គ្រូអាត 2
A. Musa នីហ្សេរីយ៉ា 2
Mohamed Salah អេហ្ស៊ីប 2

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print