ខេត្តព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថស្រុក សហការណ៍ជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានម៉ាទឹកកក១០កញ្ចប់ ព្រមជាមួយអាវុធកែច្នៃ០៣ដើម កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអន្លង់វែង ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នគរបាលបានអោយដឹងថាជនសង្ស័យឈ្មោះ ទន់ ឈាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់វែង ឃុំកន្ទួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រោយការចាប់ឃាត់ខ្លួនកម្លាំងរឹបអូសយកវត្ថុតាងមួយចំនួនរួមមាន ៖ ម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច កាំភ្លើងច្នៃចំនួន០២ ដើម កាំភ្លើងckcកាត់ចំនួន០១ដើម គ្រាប់AK 47ចំនួន៣២គ្រាប សាក់កាដូ ដាក់កាំភ្លើង៊១ ម៉ូតូវេវអ៉ី ពណ៍ខ្មៅលាយខៀវ គ្មានស្លាកលេខចំនួន០១គ្រឿង លុយខ្មែរចំនួន៥ម៉ឺនរៀល និងសម្ភារៈសំរាប់ជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានកសាងសុំណុំរឿងបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តទៅតាមនិត្តិវិធីច្បាប់៕ វណ្ណៈ