បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុកសួនច្បារចែកទ្រូងផ្លូវហើយគំរាមអ្នកកាសែតពេលទៅថតរូបភាព

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ថា ឈ្មោះ រ៉ា ជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន បើករថយន្តស៊េរីទំនើប មួយគ្រឿង ជ្រុលទៅបុកសួនចែកទ្រូវផ្លូវ បណ្តាលរងការខូចខាតបន្តិចបន្តួចតែអ្វីដែលសំខាន់នោះគឺអ្នកបើករថយន្តបានគំរាមក្រុមអ្នកសារព័ត៌មានទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវR៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តម៉ាក Mercedes ស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-9188 ធ្វើដំណើរបណ្តោយផ្លូវR៥ ក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកឡើងសួនចែកទ្រូងផ្លូវ បណ្តាលឲ្យការខូចខាតអស់ជាច្រើន ខណៈរថយន្តខូចខាតផ្នែកខាងមុខទៅលេងរួច។

បន្ទាប់ពីកើតហេតុ ក្រុមអ្នកសារព័ត៌មានបានចុះដល់កន្លែងកើតហេតុ ដើម្បីថតយករូបភាព តែត្រូវម្ចាស់រថយន្តទំនងជាស្រវឹងស្រាបានមកហាមមិនឲ្យថត ហើយថែមទាំងរករឿងក្រុមអ្នកសារពត៌មាន និងបានប្រមាថជីវិតក្រុមអ្នកសារព័ត៌មានថា “បើនៅតែថត ប្រាប់ហើយមិនស្តាប់ទេ ប្រយ័ត្នបាត់ជីវិតវ៉ើយ”។ ភ្លាមនោះក្រុមអ្នកសារពត៌មានឮដូច្នោះ មានការ​ភិតភ័យ​គ្រប់គ្នា និងដោយមានការសម្របសម្រួលពីក្រុមសន្តិសុខក្រុមហ៊ុនផ្លូវ R5 និងសមត្ថកិច្ចមានទាំងកម្លាំងអាវុធហត្ថខណ្ឌដូនពេញ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទើបក្រុមអ្នកសារព័ត៌មាន​ដកថយនឹងឈប់ថតឡាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីខាងរថយន្ត សម្របសម្រួលជាមួយខាងម្ចាស់ផ្លូវ ព្រោះផ្លូវនេះ ជាផ្លូវរបស់ឯកជន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។ បន្ទាប់មក ម្ចាស់រថយន្តបានហៅរថយន្តមកអូសយកទៅជួសជុលដោយខ្លួនឯង៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print