ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃនេះ បានបង្ហាញអំពីអាកាសធាតុសម្រាប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះថា « ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប» ។ លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ ៖
តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី23- 250C និងអតិបរមាពី33- 350C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី3 – 5m/s នឹងអាចមានភ្លៀង ផ្គរ ជាមួយនិងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ សៀមរាប ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ។
តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី34 – 360C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី3 – 5m/s នឹងអាចមានភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តត្បូងឃ្មុំ កំពង់ចាម ស្ទឹងត្រែង ក្រចេះ ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគីរី ។
តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី22 – 240C និងអតិបរមាពី31 – 330C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿនពី4 – 6m/s នឹងអាចមានភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្ត កោះកុង ព្រះសីហនុ និងខេត្តកំពត រលកសមុទ្រអាចមានកំពស់ពី0.50m -1.25m ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់បន្ថែមថា ការព្យាករណ៍អាកាសធាតុនេះចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ៕ នគរដ្រេហ្គន