មនុស្ស៣នាក់ស្លាប់ និងសត្វ២ក្បាលងាប់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវលេខ៥លេខ៥៥ និងលេខ១៥៥

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាបន្តបន្ទាប់ និងសត្វពាហណៈចំនួន ២ក្បាលផ្សេងទៀតបានងាប់រដូករណេល ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗគ្នា នៅលើកំណាត់កៅស៊ូ និងផ្លូវជាតិ។

ប្រជាពលរដ្ឋរស់នៅចំណុចស្ដុកត្នោត ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញរាយការណ៍ថា នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០.៤១ នៅវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃសៅរ៍ ៣រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ចង្កូតឆ្វេង ពណ៏ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2D 8706 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកសត្វពាហនៈ(គោ)ពេញទំហឹង បណ្ដាលឲ្យងាប់ភ្លាមៗនៅនឹងកន្លែងទាំងចំនួន ២ក្បាល ប៉ុន្តែពុំមានបង្កការរងរបួសដល់មនុស្សនោះឡើយ ហើយបន្តសម្របសម្រួលគ្នានៅកន្លែងកើតហេតុនោះផងដែរ។

ចំណែកផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឯនេះវិញក៍បានឲ្យដឹងដែរថា នៅវេលាម៉ោង១០ និង១៥នាទី យប់ថ្ងៃដដែល នៅលើណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ​៦.៦.៧ ស្ថិតក្នុងភូមិ.សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ចរាចរណ៍មួយបានកើតឡើងផងដែរ បង្កឡើងអ្នកបើកបររថយន្ត ១គ្រឿងម៉ាក គា ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AU 7121 ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅពេញទំហឹង ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ចំណែករថយន្តបង្កបានជ្រុលចូលផ្ទះប្រជាពលរដ្ឋហើយបើកបរបានរត់គេចបាត់ ជនរងគ្រោះ(ស្លាប់)ជាអ្នកបើកបរម៉ូតូឈ្មោះ គុំ ដា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ.សង្កត់កើតហេតុខាងលើ និងអ្នករួមដំណើរឈ្មោះ សុខ វិសិដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ដោយឡែក៖ ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានក៍បានឲ្យដឹងបន្ថែមផងដែរថា នៅវេលាម៉ោង៥ និង២០នាទី ល្ងាចថ្ងៃអាទិត្យ ៤រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩២-១៩៣ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបន្ថែមទៀត បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក ១គ្រឿង បានកៀរអ្នកជិះម៉ូតូឌុបគ្នាកម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-3220 ដែលស្លៀកពាក់ឯកសណ្ឋានជាកងកម្លាំងនគរបាលជាតិ និងអ្នករួមដំណើរស្លៀកពាក់ឯកសណ្ឋានស៊ីវិល បើកបរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច បណ្តាលឱ្យដួលបោកក្បាលផ្ទប់ទៅនឹងថ្នល់ស្លាប់ម្នាក់ភ្លាមៗ និងរងរបួសធ្ងន់ម្នាក់ផងដែរ ជនរងគ្រោះស្លាប់ឈ្មោះ ឡាត សុខុន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ.ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងអ្នករួមដំណើររងរបួសធ្ងន់ឈ្មោះ ក្រូច សុធារិទ្ធិ ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

ដូច្នេះប្រភពទាំង៣ករណីខាងលើនេះ មន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រុងទាំង៣ កំពុងសហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងយ៉ាងមមាញឹកផងដែរ ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print