អ៊ួន វ៉ាន់វីតា កុមារីកាន់តែលេចធ្លោរខ្លាំងក្នុងអាជីពសម្តែង

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងវ័យក្មេងកុមារី អ៊ួន វ៉ាន់វីតា បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងក្រោយពីនាងចូលរួមសម្តែងក្នុងភាពយន្តភាគរឿង”ផ្កាថ្ម”ដែលកំពុងផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស។ នាងបានក្លាយជាតារាស្រីវ័យក្មេងដែលអាចក្តោមបានតំណែងសម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់។

​កុមារី វ៉ាន់វីតា បានចំណាយពេលអស់រយៈពេលជិត៤ឆ្នាំហើយដើម្បីចូលប្រឡូកក្នុងការងារសិល្បៈផ្នែកសម្តែង ក្រោយពីនាងទទួលបានចំណាត់ថ្នាក់ជាកុមារីSmart Kid ក្នុងកម្មវិធីប្រឡងសមត្ថភាពកុមារ កូដូម៉ូ២០១៤របស់ស្ថានីយទូរទស្សន៍មួយ ។កុមារីវ័យ១២ឆ្នាំរូបនេះបានបញ្ជាក់ថា រហូតមកដល់ពេលនេះនាងទទួលបានឱកាសសម្តែងភាពយន្តមិនទាំងភាពយន្តធំនិងភាពយន្តភាគប្រមាណជាង១០រឿងមកហើយ។ ពេលនេះភាពយន្តភាគរឿង”ផ្កាថ្ម” ដែលនាងសម្តែងជាតួឯកក្នុងវ័យកុមារកំពុងចាក់បញ្ចាំងនឹងទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជន ហើយនាងពិតជារំភើបដែលទទួលបានឱកាសថតភាពយន្តនេះនិងភាពយន្តបន្ទាប់ជាច្រើនផងដែរ។ នាងថាថ្មីៗនេះនាងក៏បានថតបញ្ចប់ភាពយន្តភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥រឿង”ទីយាទអសុរកាយ”ផងដែរ ហើយនាងកំពុងតែថតភាពយន្តបែបបុរាណថ្មីមួយគឺរឿង”សព្វសិទ្ធិ”។

​សិស្សថ្នាក់ទី៧នៃវិទ្យាល័យសន្ធម៉ុករូបនេះលើកឡើងដែរថា ភាពយន្តដែលនាងសម្តែងលើកដំបូងគេគឺរឿង”កិត្តិយស និងស្នេហា” ហើយរឿងចុងក្រោយនេះគឺមានរឿងជាច្រើន ពិសេសរឿង”សសរកន្លោង” របស់ផលិតកម្មឥន្ទ្រានិម្មិត។ នាងថារឿងចុងក្រោយនេះជារឿង ខ្នាតធំនិងទទួលបានការចាប់អារម្មណ៍ច្រើន។ 

​នាងថាដោយសារការស្រលាញ់ចូលចិត្ត និងការលើកទឹកចិត្តពីក្រុមគ្រួសារ ទើបសម្រេចចិត្តចូលសិល្បៈបើទោះបីជានាងគ្មានសាច់ញាតិបងប្អូនជាអ្នកសិល្បៈក្តី។ ទោះបីជាមានវ័យក្មេងក្តីក៏តម្លៃនៃការថតភាពយន្តរបស់នាងក៏មិនធម្មតាដែរ ដែលក្នុងក្នុងមួយរឿង នាងទទួលបានតម្លៃខ្លួនមិនក្រោម៩០០ដុល្លារអារមិកទេ។ នាងថាជាតួក្មេងស្រីកាចឆ្នាសឆ្នើម និងស្លូតបូត គឺនាងអាចសម្តែងបានទាំងអស់ ប៉ុន្តែប្រភេទភាពយន្តដែលនាងសម្តែងបានល្អគឺជាក្មេងស្រីដែលអាចសម្រក់ទឹកភ្នែកបាន ហើយសមត្ថភាពនេះគឺអាចធ្វើឲ្យផលិតករនិងទស្សនិកជនសសើរច្រើន។អ្វីដែលនៅខ្វះខាតសម្រាប់នាងគឺសំឡេងរបស់នាងនៅមិនទាន់បានលឺច្បាស់ល្អ គឺនៅក្មេងខ្ចីនៅឡើយ ដែលពេលខ្លះស្រែកមិនទាន់ដល់។នាងរំពឹងដែរថាសមត្ថភាពសិល្បៈរបស់នាងនឹងអាចជួយឲ្យនាងលេចមុខមាត់ក្នុងពិភពសិល្បៈនៅថ្ងៃអនាគត៕ ដោយ

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print