ចាប់ពីថ្ងៃនេះទៅក្រសួងនឹងមានប្រធានការចំពោះម្ចាស់ACOUN គេហទំព័រដែលមិនគោរពក្រមសីលធម៌សារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃនេះទៅក្រសួងព័ត៌មាននឹងមានប្រធានការចំពោះម្ចាស់ACOUN គេហទំព័រដែលមិនគោរពក្រមសីលធម៌សារព័ត៌មាន។ នេះបើតាមប្រសាសន៍របស់លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពី ការគ្រប់គ្រងប្រពន្ធផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអុិនធើណិតនៅកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨នេះនៅទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឬសារជាអក្សរ សំឡេង រូបភាព វីដេអូ ឬទម្រង់ផ្សេងៗតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមវ្រព័ន្ធអុិនធើណិតនៅព្រះរាជាណាចក្រកម្ពុជា។

តាមទោសបញ្ញត្តិបទល្មើស ក្លែងព័ត៌មាន(ក្រមព្រហ្មទណ្ឌ) មាត្រា ៤២៥ ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី១​(មួយ)ឆ្នាំ ទៅពីរឆ្នាំ និងពិន័យជាប្រាក់ពីពីរលានរៀល ទៅបួនលានរៀល អំពើផ្តល់ ឬបើកកកាយព័ត៌មានក្លែង ដើម្បីធ្វើឱ្យគេជឿថា នឹងមានកើតមានឡើងនូវការបំផ្លិចបំផ្លាញ ការធ្វើឱ្យទ្រុឌទ្រោម ឬការធ្វើឱ្យ​ខូចខាតប្រកបដោយគ្រោះថ្នាក់ចំពោះមុខមនុស្ស៕  ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print