ឡូរ៉ាម៉ម ល្បីនៅបរទេសក្រោយឈ្នះពាន women of the future awards 2018

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងខ្មែរល្បីឈ្មោះ កញ្ញា ឡូរ៉ា ម៉ម ត្រូវបានកម្មវិធី “ស្ត្រីនៃពេលអនាគត” ប្រកាសជាបេក្ខជនទទួលបានពាន រង្វាន់អន្តរជាតិ ផ្នែក «សិល្បៈវប្បធម៌»​កាលពីកន្លតទៅ។ នាងត្រូវបានសារព័ត៌មានអន្តរជាតិជាច្រើនចាប់អារម្មណ៍ និងកោតសរសើរពីស្នាដៃសិល្បៈ និងការខិតខំតស៊ូខ្លាំងរបស់នាងក្នុងកិច្ចការងារសិល្បៈ។

កញ្ញា ឡូរ៉ា ធ្លាប់បានប្រកាសថាជាប់ជាជម្រើសចុងក្រោយ ក្នុងកម្មវិធី “ស្ត្រី​នៃពេលអនាគត” ដើម្បីប្រកួតជាមួយតំណាងស្រ្តីគំរូជាច្រើននាក់ជុំវិញពិភពលោក។ “ស្ត្រី​នៃ​ពេល​អនា​គត” គឺជាកម្មវិធីពានរង្វាន់អន្ដរជាតិ ដែលបានទទួលស្គាល់ដោយលោកស្រី Cherie Blair ជាភរិយារបស់អតីតនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស គឺលោក Tony Blair។កម្មវិធីពានរង្វាន់នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្កើត​នូវ​បណ្តាញ​មួយ​ក្នុង​ចំណោម​ស្ត្រី​ដែល​មាន​ឥទ្ធិពល និង មានអំណាចក្នុងពិភពលោក ដោយសង្ឃឹមថាការភ្ជាប់ទំនាក់ទំនងជាមួយគ្នា នឹង​ជួយ​រុញ​ច្រាន​ស្ត្រី​លើ​លោកឲ្យក្លាយជាអ្នកនាំមុខគ្រប់វិស័យ។

កញ្ញា ឡូរ៉ា ម៉ម ដែលបានជាប់ជាបេក្ខនារីឈរឈ្មោះក្នុង ផ្នែក​ ”សិល្បៈ និងវប្បធម៌” រួម​ជា​មួយ​បេក្ខនារី​ដទៃ​ទៀត​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បាន​ទៅ​ចូល​រួម​កម្មវិធីនៅឯប្រទេស សិង្ហបុរី កាលពីចុង ខែមីនា កន្លងទៅនេះ។ ជា​មោទន​ភាព​ដ៏ធំធេង​មួយ​សម្រាប់​ស្រ្តីកម្ពុជា ដែល​មាន​បេក្ខនារី​ដល់ទៅ១១រូបតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។មានតែ កញ្ញា ឡូរ៉ា តែម្នាក់ប៉ុណ្ណោះដែលបាន​ទទួលពានរង្វាន់ “ស្ត្រីនៃពេលអនាគត” ក្នុង​ផ្នែក ​”សិល្បៈ និងវប្បធម៌” ក្នុង​ចំណោមបេក្ខនារីឈរឈ្មោះមកពីប្រទេសដទៃទៀតជាច្រើនរូបហើយនាង​ផ្ទាល់​ក៏​សឹង​តែមិនជឿថាខ្លួននឹង​ទទួល​បាន​ពាន​រង្វាន់​មួយ​នេះ​នៅពេល​ដែល​គេ​ប្រកាស​ហៅឈ្មោះ​របស់នាងនៅលើឆាក​ ហើយវាពិត​ជាកិត្តិយសដ៏​មាន​តម្លៃ​សម្រាប់​នាង និង​សម្រាប់​ស្ត្រី​កម្ពុជា​ទាំង​អស់”។

​ក្រោយឈ្នះពានរង្វាន់នេះដែរនាងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសារព័ត៌មានអន្តរជាតិ ជាក់ស្តែងដូចជាបណ្តាញទូរទស្សន៍ថៃល្បីៗបានបង្ហាញពីស្នាដៃ និងភាពលេចធ្លោររបស់នាងខ្លាំងក្នុងកិច្ចការងារសិល្បៈ ដែលសិល្បករដទៃពិបាកនឹងធ្វើបាន។ នាងធ្លាប់បានចូញរួមកិច្ចការងារសង្គម និងសិល្បៈជាច្រើននៅកម្ពុជារហូតទទួលបានការគាំទ្រលើកទឹកចិត្តច្រើនពីមហាជន ជាមួយនឹងការប្តេជ្ញាខ្ពស់ក្នុងការលើកមុខមាត់សិល្បៈខ្មែរលើឆាកអន្តរជាតិ ហើយអ្វីដែលធ្វើឲ្យគេរំភើបគឺការសន្យាមិនចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិកវិញនោះឡើយ។

គួរបញ្ជាក់ដែរថាម៉ម ឡូរ៉ាទេវរី តារា​ចម្រៀង​ខ្មែរ​សញ្ជាតិ​អាមេរិក​​ ដែលបានមករស់នៅកម្ពុជាអស់ជាច្រើនឆ្នាំមកហើយដែរ។កញ្ញា បានបញ្ចប់បរិញ្ញាបត្រផ្នែកនរវិទ្យា ឬមុខវិជ្ជាទាក់ទងនឹងការវិវត្តន៍នៃមនុស្ស នៅសកលវិទ្យាល័យ Berkeley ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ កញ្ញា ​ចូល​ចិត្ត​ច្រៀង​ចម្រៀង​បទ​ខ្មែរ អង់គ្លេស បារាំង និពន្ធ​បទភ្លេង​ចម្រៀង និង​ជា​អ្នក​លេង​ហ្គីតា​ផង​ដែរ៕ 

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print