ម្ចាស់ជើងឯក៥សម័យប្រេសុីលប្រជែងកៅអីទៅវគ្គ៤ក្រុមជាមួយក្រុមខ្លាំងបែលហ្សុិកនៅ រាត្រីថ្ងៃទី៦ កក្កដា

ចែករំលែក៖

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គ៨ក្រុមចុងក្រោយហើយ សម្រាប់រាត្រីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នេះក្រុមខ្លាំងអតីតម្ចាស់ជើងឯកពិភពលោក៥សម័យប្រេសុីលប៉ះជាមួយក្រុមខ្លាំង បែលហ្សុិកនាវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ម៉ោងនៅ កម្ពុជានៅកីឡដ្ឋាន Kazan’ Arena ក្នុងប្រទេស រុស្សុី ។

នៅក្នុងជំនួបនេះគេមើលឃើញថា ប្រេសុីលគឺជាក្រុមខ្លាំងដោយបានបំបាក់ក្រុម ម៉ិចសុីកូ ២-០ ក្នុងវគ្គ១៦ក្រុមកន្លងទៅ។ ចំណែកក្រុមបែលហ្សុិកក៏បានបំបាក់ក្រុមខ្លាំងមកពីអាសុីគឺសាមូរ៉ៃជប៉ូន ៣-២ផងដែរ។ ប្រេសុីលនិងបែលហ្សុិក មានកីឡាករ និងសមត្ថភាពច្រើនដូចគ្នាដោយកីឡាករប្រេសុីលភាគច្រើនលេងក្នុងលីកកំពូលៗនៅទ្វីបអឺរ៉ុប។ កាលពីវគ្គជម្រុះតាមពូលក្រុមប្រេសុីលធ្វើបានល្អគឺមិនដែលចាញ់ទាល់តែសោះ ពោលគឺឈ្នះ២ប្រកួត និងស្មើ១ ប្រកួត។ ចំណែកក្រុមបែលហ្សុិកវិញក៏ធ្វើបានល្អដែរដោយមិនដែលចាញ់ទាល់តែ សោះ។ ដូច្នេះទិន្នន័យនេះក្រុមទាំង២ អាចនឹងពិបាករកជ័យជម្នះដូចគ្នាព្រោះសមត្ថ ភាពកីឡាករ និងទម្រង់លេងរបស់ក្រុម ទាំង២ប្រហាក់ប្រហែលគ្នា។

ចាំមើលជំនួបក៏កក្រើកមួយនេះតើក្រុម ទាំង២មួយណាជាអ្នកកក់កៅអីទៅកាន់ វគ្គ៤ក្រុមបន្តទៀត?

ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖

ប្រេសុីល៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន២១ដង បូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៣០ និងធ្លាប់បានលើកពាន៥ដង គឺក្នុងឆ្នាំ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤, ២០០២។

៥ប្រកួតចុងក្រោយរបស់ក្រុមប្រេសុីលគឺ ឈ្នះ៤ប្រកួត ស្មើ១ប្រកួត។ ៣ប្រកួតចុង ក្រោយ របស់ក្រុមជម្រើសជាតិប្រេសុីលគឺ ឈ្នះក្រុមកូស្តារីកា ២-០ ក្នុងជំនួប World Cup ជម្រុះតាមពូល ឈ្នះក្រុមស៊ែប៊ី ២-០ ក្នុងជំនួប World Cup ជម្រុះតាមពូល និងឈ្នះក្រុមម៉ិចសុីកូ ២-០ ក្នុងវគ្គ១៦ ក្រុម ។

គ្រូបង្វឹក៖ លោក Tite

អ្នកចាំទី៖ Allison (Roma), Ederson (Manchester City), Cassio (Corinthians).

ខ្សែការពារ៖ Fagner (Corinthians), Danilo (Manchester City), Thiago Silva (PSG), Marquinhos (PSG), Miranda (Inter), Geromel (Gremio), Marcelo (Real Madrid), Filipe (Atletico).

ខ្សែបម្រើ៖ Casemiro (Real Madrid), Fernandinho (Manchester City), Paulinho (Barcelona), Coutinho (Barcelona), Renato Augusto (Beijing Guoan), Willian (Chelsea), Fred (Shakhtar).

ខ្សែប្រយុទ្ធ៖ Neymar (PSG), Gabriel Jesus (City), Firmino (Liverpool), Douglas Costa (Bayern), Taison (Shakthar)។

បែលហ្សុិក​៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៣ដង បូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៣០ និងធ្លាប់បានជាប់លេខ៤ ម្តង ក្នុងឆ្នាំ១៩៨៦។

៥ប្រកួតចុងក្រោយរបស់បែលហ្សុិកគឺឈ្នះទាំង៥ប្រកួត។ ៣ប្រកួតចុងក្រោយ របស់ក្រុមជម្រើសជាតិបែលហ្សុិកគឺឈ្នះ ទុយណេសុី ៥-២ ក្នុងជំនួប World Cup វគ្គជម្រុះតាមពូល ឈ្នះក្រុមខ្លាំងអង់គ្លេស ១-០ ក្នុងជំនួប World Cup វគ្គជម្រុះ តាមពូល និងឈ្នះក្រុមជប៉ុន ៣-២ ក្នុងវគ្គ ១៦ក្រុម ។

គ្រូបង្វឹក៖ លោក Roberto Martinez

អ្នកចាំទី៖ Koen Casteels (Wolfsburg), Thibaut Courtois (Chelsea), Simon Mignolet (Liverpool).

ខ្សែការពារ៖ Toby Alderweireld (Tottenham Hotspur), Dedryck Boyata (Celtic), Vincent Kompany (Manchester City), Thomas Meunier (Paris St-Germain), Thomas Vermaelen (Barcelona), Jan Vertonghen (Tottenham Hotspur).

ខ្សែបម្រើ៖ Yannick Carrasco (Dalian Yifang), Kevin de Bruyne (Manchester City), Mousa Dembele (Tottenham Hotspur), Leander Dendoncker (Anderlecht), Marouane Fellaini (Manchester United), Eden Hazard (Chelsea), Thorgan Hazard (Borussia Monchengladbach), Adnan Januzaj (Real Sociedad), Dries Mertens (Napoli), Youri Tielemans (Monaco), Axel Witsel (Tianjin Quanjian).

ខ្សែប្រយុទ្ធ៖ Michy Batshuayi (Chelsea), Nacer Chadli (West Brom), Romelu Lukaku (Manchester United) ។

ប្រវត្តិជួបគ្នា១ប្រកួតសម្រាប់គូនេះ

17/06/02Brazil 2 – 0 Belgium

ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: ប្រេសុីលឈ្នះ ២-១

ទស្សនៈPD: ស្មើគ្នា ១-១

ទស្សនៈAsianB: ប្រេសុីលអាចឈ្នះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print