គ្រឿងញៀនដល់កម្រិតឪពុកម្តាយរាយការណ៍ជូនសមត្ថកិច្ចចុះជួយអន្តរាគមន៍

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីហួ យ៉ៃ អធិការរងនគរបាល ស្រុកព្រៃនប់ទទួលព្រហ្មទណ្ឌ និងអន្តរាគមន៍ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង១៨និង៣០នាទី ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀន ឪពុកហាមមិនស្តាប់ បានរាយការណ៍ជូនសមត្ថកិច្ច ។

ពេលកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារទៅធ្វេីអន្តរាគមន៍ ស្រាប់តែបុរសនោះ បានយកអាវុធកែច្នៃប៉ុនប៉ង បាញ់មកលេីសមត្ថកិច្ច និងទាញយកកាំបិត មកគំរាមទៀតផង។

ក្រោយពេលទទួលព័ត៌មាននេះភ្លាម លោកហួ យ៉ៃ បានដឹកនាំកម្លាំងទៅធ្វេីអន្តរាគមន៍ចាប់ខ្លួនមុខសញ្ញានេះជាបន្ទាន់។

ជនសង្សយ័ឈ្មោះលន់ វិល័យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករចំការកៅស៊ូ នៅភូមិត្រពាំងមូល ឃុំជេីងគោ ស្រុកព្រៃនប់ ព្រមទាំងចាប់យកបានបានវត្ថុតាង អាវុធកែច្នៃមួយដេីម និង កាំបិតផ្គាក់មួយ។ បច្ចុប្បន្នសមត្តកិច្ចកំពុងបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print