លេខរៀងទី២០ រក្សាសុខសន្តិភាព​ និងការអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាព

ចែករំលែក៖

កណ្តាល : ពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ និងអន្តរជាតិ ជាមួយនាយទាហាន នាយទាហានរងពលទាហាន បញ្ជា ការដ្ឋានអង្គរក្ស ជាង២០០០នាក់ ក្រោមអធិ បតីភាព នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេ បញ្ជាការរង កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) និងជា មេប ញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

ពិធីនេះប្រព្រឹត្តទៅនាថ្ងៃ ពុធ៧ រោnច ខែបឋ មាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥ ៦២​ ត្រូវនឹងថ្ងៃ ទី ៤ ខែកក្កដា ឆ្នាំ ២០១៨ នៅបព្ជាាការដ្ឋានអង្គរក្ស ទួលក្រសាំង។

នាយឧត្តមសេនីយ៍​ កោតសរសើរដល់ នាយទាហាន នាយទា ហានរង ពលទាហានគ្រប់ថ្នាក់ ខិតខំយកអស់ពីកំលាំ ងកាយចិត្តក្នុងកិច្ចការការពារ សុវត្តិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា ព្រមទាំងក្រុមគ្រួសារ ក៏ ដូចជារក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ប្តេជ្ញាការពាររាជ រដ្ឋា ភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតដោយឆ ន្ទៈប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ក្រេីនរំលឹកដល់ នាយទាហាន នាយទាហានរង ពលទាហានចំណុះបញ្ជាការដ្ឋានអង្គរក្សទាំងអស់ ខិតខំឈ្វេងយល់សភាពការជាតិ និងអន្តរជាតិអោយបានច្បាស់លាស់ កុំចាញ់បោកការញុះញុងពីបរទេស ពិសេស ប្រទេសមហាអំណាចបិតាប្រជាធិបតេយ្យ សហរដ្ឋអាមេរិកដែលចេញផ្សាយអំពីការដាក់ទណ្ឌកម្ម និងបង្កកទ្រព្យ សម្បត្តិរបស់រតនាគាជាតិអាមេរិកមកលើ លោកនាយឧត្តមសេនី យ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង កាលពីកន្លងទៅថ្មីៗនេះ ទាំងដឹងច្បាស់ថា ឯកឧត្តម មិនមានទ្រព្យសម្បត្តិរក្សាទុកសម្បីតែនៅក្នុងធនាគាក្នុងស្រុកផងនោះ ។ នេះជាការដាក់ទណ្ឌកម្មខ្យល់ ទាំងឆ្កួតលីលាបំផុត។

ចុងក្រោយ នាយឧត្តមសេនីយ៍​ កិត្តិបណ្ឌិត​  គូសបញ្ជាក់បន្ថែមទៀតថា​: សន្តិភាព​គឺជាកត្តាសំខាន់មិនអាចខ្វះបានស ម្រាប់ការកសាង​ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​ ។ ដូច្នេះនាថ្ងៃទី២៩​ ខែកក្តដា​ ឆ្នាំ២០១៨​ ខាងមុខនេះ​ សូមបោះ ឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា​ដែលមានលេខរៀងទី២០ ដើម្បីរក្សាបាននូវសុខសន្តិភាព​ និងការអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាព​ ៕សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print