សំណាញ់រកត្រីមកស្ល​ ជាប់កាំភ្លើង​មួយដើមប្រគល់ឲ្យនគរបាល រក្សា​ទុក​

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជានេសាទម្នាក់ដាក់ទឹកដាំលើភ្លើងចង្រ្កានទាញសំណាញ់ទៅបង់យកត្រី ជាប់អាវុធអាកា ១ដើមយកទៅប្រគល់ជូនអាជ្ញាធរសមត្ត្កកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីរក្សាទុកជាបណ្ណោះអាសន្ន។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃពុធ ៨កើត ខែបឋមសាធ ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលរាំងទិលបានឲ្យដឹងថា នៅល្ងាចថ្ងៃខាងលើមានប្រជានេសាទម្នាក់ឈ្មោះ ទេស សារ៉េន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុ បានយកសំណាញ់ទៅបង់យកត្រីតែចៃដន់អ្វីបែជាជាប់កាំភ្លើងទៅវិញ។

ប្រភពព័ត៌មានដដែលបន្តទៀតថា អាវុធនោះធុនអាកាអត់មានស្វាយអត់បង់ចាស់ ហើយគាត់បានយកមកប្រគល់ជូនសមត្តកិច្ចនគរបាលប៉ុស្តិ៍ បច្ចុប្បន្នអាវុធបានរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិល៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print