បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តបុកទ្រូងផ្លូវនៅងមុខពេទ្យពេទ្យលោកសង្ឃទុករថយន្តចោលគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងយ៉ាងលឿនបានជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់មួយផ្ទាំង ចំណែករថយន្តកល់ជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៧១ ខាងមុខមន្ទីរពេទ្យពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាក តូយូតាហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5749 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានជ្រុលចង្កូតទៅបុកនិងរបាំងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់មួយផ្ទាំង។ ចំណែកឯរថយន្តរងការខូចខាតធ្លាក់កាងខាងមុខនិងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច ភ្លាមៗនេះអ្នកបើកបររថយន្តបង្កបានឡើងជិះម៉ូតូឌុបគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សានៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print