ពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុន២ នៅតំបន់អភិវឌ្ឍន៍ជើងឯក ត្រូវពន្លឿនការងារបើកការដ្ឋាន ធ្វើផ្លូវអ្នកឧញាភក្តីសប្បុរសភោគាធិតីហ៊ុននាង ឱ្យបានឆាប់។ លោក ឃួង ស្រេង បានជំរុញឲ្យក្រុមហ៊ុន២ គឺក្រុមហ៊ុនជីបម៉ុងគ្រុប និងក្រុមហ៊ុនING ត្រូវចូលខ្លួនចេញមុខ ដោះស្រាយរឿងផលប៉ះពាល់ផ្សេងៗ ចំពោះប្រជាពលរដ្ឋ និងការងារការដ្ឋាន សាងសង់ផ្លូវ ក្នុងកិច្ចប្រជុំ កាលពីថ្ងៃសុក្រ៩រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។
តាមការបញ្ជាក់ឱ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការក្រុងថា៖ គម្រោងស្ថាបនា មហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង មានទទឹង១៣ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ២ ដល់ផ្លូវ៣៧១។ មហាវិថីអ្នកឧញាភក្តីសប្បុរសភោគាធិតីហ៊ុន នាង ជាគម្រោងចាស់ ដោយចាប់ផ្តើមពីផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់មហាវិថីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវ៣៧១ មុខផ្សារប៉េសេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។ ផ្លូវនេះមានសារសំខាន់ ក្នុងការរំដោះចរាចរចេញពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ដោយឆ្លងកាត់តំបន់អភិវឌ្ឍន៍បឹងទំពុន-ជើងឯក ដែលជាតំបន់អភិវឌ្ឍន៍ទីក្រុងរណបទីក្រុងបៃតង។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្រុមហ៊ុនជីបម៉ុងគ្រុប និងក្រុមហ៊ុនING ត្រូវតែចូលខ្លួនឱ្យបានឆាបដើម្បីធ្វើការងារសម្របសម្រួលគ្នាដោះស្រាយបញ្ហា ផលប៉ះពាល់ផ្សេងៗ ដើម្បីពន្លឿននៃការបើកការដ្ឋានធ្វើផ្លូវ អ្នកឧញាភក្តីសប្បុរសភោគាធិតីហ៊ុន នាង នេះឲ្យបានលឿន ។ ដើម្បីរៀបចំនិងសម្រួល ឲ្យមានចរន្តសរសៃឈាម នៃការធ្វើចរាចរណ៍បានល្អប្រសើរ ពោលគឺពេលដែលប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ ៣៧១ អាចមានលទ្ធភាពធ្វើដំណើរ ទៅផ្លូវជាតិលេខ២ ឬតំបន់ផ្លូវ៦០ម៉ែត្រ បានងាយស្រួល នៅពេលដ៏ឆាប់ៗនេះផង ។ ក្នុងកិច្ចប្រជុំនោះ លោក ក៏បានឯកភាពឲ្យក្រុមហ៊ុនING ជាអ្នកស្ថាបនាមហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង រួមនិងស្ពានឆ្លងកាត់ ខណៈដែលប្រជាពលរដ្ឋចំនួន១៣គ្រួសារ រងប៉ះពាល់ នៃគម្រោងនេះ។
លោកបានរំលឹកថា៖ ផ្លូវថ្មីមួយខ្សែនេះត្រូវបានប្រសិទ្ធនាមថា មហាវិថីព្រះឧកញ៉ាភក្តីសប្បុរសភោគាធិបតីហ៊ុននាង ហើយការសាងសង់ផ្លូវមួយខ្សែថ្មីនេះ គឺ ក្នុងគោលបំណង២ ទី១ ដើម្បីអនុវត្តន៍គម្រោងប្លង់មេ នៃតំបន់អភិវឌ្ឍន៍ជើងឯក និងទី២ ដើម្បីរៀបចំនិងសម្រួល ឲ្យមានចរន្តសរសៃឈាម នៃការធ្វើចរាចរណ៍បានល្អប្រសើរ ពោលគឺពេលដែលប្រជា ពលរដ្ឋ ធ្វើដំណើរតាមផ្លូវ៣៧១ អាចមានលទ្ធភាពធ្វើដំណើរ ទៅផ្លូវជាតិលេខ២ ឬតំបន់ផ្លូវ៦០ម៉ែត្រ បានងាយស្រួល ដោយពុំបាច់រង់ចាំធ្វើដំណើររហូតទៅដល់ច្រមុះជ្រូកក្បាលថ្នល់សូគីម៉ិច ទើបមកតាមផ្លូវ៦០ម៉ែត្រ ឬផ្លូវជាតិលេខ២ នោះទេ ។ គម្រោងផ្លូវថ្មីនេះនឹងមានការ នឹងការតភ្ជាប់ជាមួយនឹងស្ពានមួយខ្សែដែលស្របជាមួយនឹងផ្លូវនេះ ឆ្លងកាត់ប្រឡាយចុះមកពីបឹងទំពុន ដែលត្រូវសាងសង់ស្ពានមួយប្រវែង៨០ម៉ែត្រ ៕ សំរិត