ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៨ នៅស្នាក់ការគណបក្សប្រជាជន ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីបញ្ចូលសមាជិកថ្មីគណបក្ស ប្រជាជនកម្ពុជាចំនួន៤១គ្រួសារស្មើនឹង ១០៥នាក់ ក្នុងនោះមានស្រី៦១នាក់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សន វី អនុប្រធានថ្នាក់ពង្រឹងស្រុក កំពង់លែង និងជាប្រធានគណះពង្រឹង ឃុំត្រងិល តំណាងអោយ លោក ត្រាំ អុីវតឹក ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុក ប្រធានគណះ ពង្រឹងស្រុកទឹកផុស និង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះប្រធានគណបក្ស ប្រជាជនឃុំត្រងិលបានឡើងអានរបាយ ការណ៍ស្តីពីសកម្មភាពការងាររបស់គណ បក្សប្រជាជនកម្ពុជាឃុំ និងស្រុកដែលបាន អនុវត្ត និងបំពេញភារកិច្ចជូនប្រជាពលរដ្ឋ ក្នុងស្រុកទាំងមូល ហើយក្នុងនោះក៏បាន ចូលរួមចំណែកក្នុងការផ្សព្វផ្សាយគោល នយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជា ប្រធានទទួលបាននូវការគាំទ្រពីប្រជាពល រដ្ឋយ៉ាងច្រើនកុះករ។
ក្នុងនោះដែរធ្វើឲ្យ ប្រជាពលរដ្ឋជាច្រើនមានទំនុកចិត្តលើ គណបក្សប្រជាជនកម្ពុជាក៏បានសម្រេច ចិត្តចូលរួមជីវភាពនយោបាយជាមួយគណ បក្សមួយនេះ ដើម្បីរួមចំណែកកសាង និង អភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីក ចម្រើនជានិរន្តរ៍។
លោក សន វី នាឱកាសនោះក៏បាន សម្តែងការកោតសរសើរចំពោះសមាជិក ថ្មីនៃគណបក្សប្រជាជនទាំង១០៥នាក់ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវចូលរួម ក្នុងជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា និងបានជំរុញឲ្យសមាជិក ថ្មីទាំងនោះត្រូវតែខិតខំបម្រើប្រជាពលរដ្ឋ ឲ្យអស់ពីចិត្តពីថ្លើម។
ជាមួយនេះដែរលោកបានជំរុញឲ្យ សមាជិកថ្មីទាំងអស់ត្រូវតែចូលរួម និង បំផុសបំផុលដល់ប្រជាពលរដ្ឋឲ្យចូលរួម បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិ ទី៦ឲ្យបានគ្រប់ៗគ្នាដោយក្នុងនោះសូម បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ព្រោះមានតែ គណបក្សមួយនេះទេ ដែលហ៊ានថាហ៊ាន ធ្វើ រក្សាបានសុខសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិរីកចម្រើនដូចសព្វថ្ងៃនេះ។
ក្រោយមកតំណាងសមាជិកគណបក្ស ប្រជាជនកម្ពុជាដែលទើបបញ្ចូលពេញសិទ្ធិ បានឡើងប្តេជ្ញាចិត្តស្មោះស្ម័គ្រ និងបម្រើ គណបក្សប្រជាជនឥតងាករេអស់មួយ ជីវិត។បន្ទាប់មកទៀតក៏មានរៀបចំពិធីប្រគល់ អំណោយដល់សមាជិកថ្មីទាំង១០៥នាក់ ក្នុងនោះម្នាក់ៗទទួលបានសារុង១ និង ថវិកា១មុឺនរៀលផងដែរ៕