ចិនស្រវឹងស្រា​បើករថយន្តថយក្រោយបុករះរថយន្ត៥គ្រឿងនិងកង់១គ្រឿងចតស្រៀមរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនប្រុសស្រី៣នាក់ស្រវឹងស្រាបើករថយន្តលុចសុីស330មួយគ្រឿងថយក្រោយចេញពីផ្សារសុីខេឆ្លងមកផ្លូវម្ខាងទៀតបុករះរថយន្ត៥គ្រឿងនិងកង់១គ្រឿងកំពុងចតស្ងៀមរ ងការខូចខាតយ៉ាងដំណំតែមិនបង្កឲ្យមានអ្នករងរបួស។

ហេយុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៨ស្ថិតនៅចំណុចផ្សារសុីខេតាមបណ្តោយផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញស្រ្តីជនជាតិចិនម្នាក់ជាអ្នកបើកបរនិងប្រុសៗ២នាក់ទៀតជាអ្នករួមដំណើរបានបើកថយន្តមួយគ្រឿងម៉ាកលុចសុីRX330 ពណ៏ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AT-5350ថយ ក្រោយចេញចេញពីផ្សារសុីខេទិសដៅពីត្បូងទៅជើងដោយមិនដឹងជាយ៉ាងមិចនោះទេបានថយរថយន្តក្នុងល្បឿនយ៉ាងលឿនឆ្លងកាត់ផ្លូវ៣១៥មកផ្លូវម្ខាងទៀតជ្រុលទៅបុករះរថយន្ត៥គ្រឿងនិងកង់១គ្រឿងចតស្ងៀមតាមចិញ្ចើមផ្លូវ១គ្រឿងម៉ាកវីសស្តូ២ម៉ាកកាមរីហាយប្រីត៣ម៉ាកកូរ៉ូឡានិង២គ្រឿងទៀតម៉ាកតូយូតាព្រូសរួមនិងកង់១គ្រឿងផងដែរបណ្តាលឲ្យការខូចខាតយ៉ាងដំណំ។ចំណែកស្រ្តីជាអ្នកបើកបរបានបើកទ្វាររថយន្តគេចខ្លួនបាត់បន្សល់ទុកប្រុសៗ២នាក់នៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់និងមានខាងតំណាងរថយន្តបង្កម្នាក់ចុះមកដល់កើតហេតុដែរនិងបានសម្របសម្រួសជាមួយខាងម្ចាស់រថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print