ស៊ុយអែតប្រជែងកៅអីទៅវគ្គ៤ក្រុមជាមួយ អង់គ្លេសនៅរាត្រីថ្ងៃទី៣ កក្កដា

ចែករំលែក៖

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គ៨ក្រុមចុងក្រោយហើយ សម្រាប់រាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នេះក្រុមឡើងជើងស៊ុយអែតប៉ះជាមួយ ក្រុមខ្លាំងអង់គ្លេសនាវេលាម៉ោង៩យប់ម៉ោងនៅកម្ពុជានៅកីឡដ្ឋាន Samara Arena (Samara) ក្នុងប្រទេសរុស្សុី ។

នៅក្នុងជំនួបនេះគេមើលឃើញថា ស៊ុយអែតអាចនិយាយបានថាជាក្រុមសំណាងជាងគេដែលបានឡើងមកដល់វគ្គ៨ក្រុម ចុងក្រោយនេះ។ ក្រុមទាំង២នេះគេមើល ឃើញថា មានកីឡាករ និងសមត្ថភាពប្រហាក់ប្រហែលគ្នាដោយកីឡាករប្រទេសទាំង២មានលេងនៅតំបន់អឺរ៉ុបដូចគ្នា។​ ប៉ុន្តែអង់គ្លេសមានកីឡាករច្រើនជាងស៊ុយអែតដែលលេងនៅតំបន់អឺរ៉ុប និងមានលីក ច្រើនជាងគេនិងល្បីជាងគេនៅលើពិភពលោក។

កាលពីវគ្គជម្រុះតាមពូលក្រុមស៊ុយអែតធ្វើមិនសូវបានល្អទេគឺចាញ់១ប្រកួតក្នុងវគ្គជម្រុះតាមពូលសោះ ពោលគឺឈ្នះ២ប្រកួត ប៉ុណ្ណោះ។ ចំណែកក្រុមអង់គ្លេសវិញធ្វើបានល្អជាងស៊ុយអែតដោយប្រកួតចាញ់តែ ក្រុមបែលហ្សុិកមួយប៉ុណ្ណោះ។ ដូច្នេះទិន្នន័យនេះគឺអង់គ្លេសដូចជា មានសង្ឃឹមច្រើនសម្រាប់ជំនួបនៅរាត្រីនេះ ដែលអាច និយាយបានថា អង់គ្លេសកំពុងតែ មាន ប្រៀបជាងស៊ុយអែត ប៉ុន្តែក្រុមស៊ុយអែតបានបំបាក់ក្រុមខ្លាំងស្វុីសទើបអាចឡើង ដល់វគ្គ៨ក្រុមនេះ។ ក្រុមទាំង២អាចនឹងមានយុទ្ធសាស្ត្រដែលគូប្រកួតនឹកស្មាន មិនដល់ក៏ថាបាន ។

ចាំមើលជំនួបក៏កក្រើកមួយនេះតើក្រុម ទាំង២មួយណាជាអ្នកកក់កៅអីទៅកាន់ វគ្គ៨ក្រុមបន្តទៀត?

ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖

ស៊ុយអែត

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន ១២ដង បូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៣៤ និងធ្លាប់ជាប់លេខ ២ម្តង ក្នុងឆ្នាំ ១៩៥៨។

៥ប្រកួតចុងក្រោយរបស់ក្រុមស៊ុយអែតគឺឈ្នះ៣ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត។ ៣ប្រកួតចុងក្រោយ របស់ក្រុមជម្រើសជាតិស៊ុយអែតគឺចាញ់ក្រុមអាល្លឺម៉ង់ ២-១ ក្នុងវគ្គជម្រុះ World Cup តាមពូល ឈ្នះក្រុមម៉ិចសុីកូ ៣-០ ក្នុងវគ្គជម្រុះ World Cup តាមពូល និងឈ្នះក្រុមស្វុីស ១-០ ក្នុងវគ្គ១៦ក្រុម។

គ្រូបង្វឹក៖ លោក Janne Andersson

អ្នកចាំទី៖ Robin Olsen (FC Copenhagen/Denmark), Karl-Johan Johnsson (Guingamp/France), Kristoffer Nordfeldt (Swansea City/Wales).

ខ្សែការពារ៖ Mikael Lustig (Celtic/Scotland), Victor Nilsson-Lindelof (Manchester United/England), Andreas Granqvist (Krasnodar/Russia), Martin Olsson (Swansea City/Wales), Ludwig Augustinsson (Werder Bremen/Germany), Filip Helander (Bologna/Italy), Pontus Jansson (Leeds United/England), Emil Krafth (Bologna/Italy).

ខ្សែបម្រើ៖ Emil Forsberg (RB Leipzig/Germany), Albin Ekdal (Hamburg/ Germany), Viktor Claesson (Krasnodar/Russia), Gustav Svensson (Seattle Sounders/USA), Sebastian Larsson (Hull City/England), Jimmy Durmaz (Toulouse/France), Oscar Hiljemark (Genoa/Italy), Marcus Rohden (Crotone/Italy).

ខ្សែប្រយុទ្ធ៖ Marcus Berg (Al Ain/UAE), Ola Toivonen (Toulouse/France), John Guidetti (Celta Vigo/Spain), Isaac Kiese-Thelin (Waasland-Beveren/Belgium)។

អង់គ្លេស៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៥ដង បូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៥០ ហើយក្រុមនេះ និងធ្លាប់លើកពានបានម្តងក្នុងឆ្នាំ១៩៦៦។

៥ប្រកួតចុងក្រោយរបស់ក្រុមអង់គ្លេសគឺឈ្នះ៤ប្រកួត និងចាញ់១ប្រកួត។ ៣ប្រកួត ចុងក្រោយរបស់ក្រុមជម្រើសជាតិអង់គ្លេសគឺឈ្នះក្រុមជម្រើសជាតិប៉ាណាម៉ា ៦-១ ក្នុងជំនួប World Cup វគ្គជម្រុះតាមពូល ចាញ់ក្រុមបែលហ្សុិក ១-០ ក្នុងជំនួប World Cup វគ្គជម្រុះតាមពូល និងឈ្នះ ក្រុមកូឡុំប៊ីដោយបាល់បេ៉ណាល់ទី ៤-៣ ក្នុងវគ្គ១៦ក្រុម ។

គ្រូបង្វឹក៖ លោក Gareth Southgate

អ្នកចាំទី៖ Jordan Pickford (Everton), Jack Butland (Stoke), Nick Pope (Burnley).

ខ្សែការពារ៖ Trent Alexander-Arnold (Liverpool), Kyle Walker (Man City) Kieran Trippier, Danny Rose (both Tottenham), Harry Maguire (Leicester), Phil Jones (Man Utd), John Stones (Man City), Gary Cahill (Chelsea).

ខ្សែបម្រើ៖ Jordan Henderson (Liverpool), Eric Dier, Dele Alli (both Tottenham), Jesse Lingard, Ashley Young (both Man Utd), Fabian Delph (Man City), Ruben Loftus-Cheek (Chelsea).

ខ្សែប្រយុទ្ធ៖ Raheem Sterling (Man City), Jamie Vardy (Leicester), Harry Kane (Tottenham), Marcus Rashford (Man Utd), Danny Welbeck (Arsenal)។

ប្រវត្តិជួបគ្នា៦ប្រកួតសម្រាប់គូនេះ

15/11/12Sweden 4 – 2 England

16/06/12Sweden 2 – 3 England

16/11/11England 1 – 0 Sweden

21/06/06Sweden 2 – 2 England

01/04/04Sweden 1 – 0 England

02/06/02England 1 – 1 Sweden

10/11/01England 1 – 1 Sweden

ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: ស្មើគ្នា ១-១

ទស្សនៈPD: អង់គ្លេសឈ្នះ ១-០

...

ទស្សនៈAsianB: អង់គ្លេសអាចឈ្នះ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print