ចាប់រថយន្តធន់ធ្ងន់ជាច្រើនគ្រឿងនៅច្បារអំពៅ

ចែករំលែក៖

ផ្នំពេញ៖ រថយន្តធន់ធ្ងន់ជាច្រើនគ្រឿងប្រភេទដឹកដី ដឹកខ្សាច់ ដែលបំពាននិងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញក៍ដូចជាសាលាខណ្ឌច្បារអំពៅ ត្រូវបានគណៈបញ្ជាការ ឯកភាពខណ្ឌចាប់ទុកបណ្តោះអាសន្នដើម្បីអោយម្ចាស់រថយន្តធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ។

FB_IMG_1447720904952

ករណីចាប់រថយន្តធន់ធ្ងន់ បើកឆ្លងការតំបន់ហាមឃាត់ធ្វើចរាចរណ៍នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដឹកនាំដោយលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ ចាប់ឃាត់រថយន្តជាច្រើនគ្រឿងបញ្ជូនមកកាន់សាលាខណ្ឌដើម្បីអោយម្ចាស់រថយន្តបញ្ឈប់សកម្មភាពដឹកឆ្លងកាត់តំបន់ហាមឃាត់ ។

លោក រស់ សុភ័ក្រ អភិបាលរងខណ្ឌបានអោយដឹងថា អនុវត្តតាមសារាចរណ៍ ណែនាំរបស់សាលារាជធានីភ្នំពេញ និងមានការណែនាំពី លោកអភិបាលខណ្ឌច្បារអំពៅ គណៈបញ្ជាការឯកភាព ខណ្ឌបានធ្វើការណែនាំដល់អ្នកបើកបររថយន្តធន់ធ្ងន់ជាច្រើនលើកច្រើនសារមកហើយ នៅតាមគោលដៅដែលបានដាក់ប្រចាំ មានរថយន្តជាច្រើន គ្រឿងបានអនុវត្តតាមការណែនាំដោយបង្វែទិសធ្វើចរាចរចេញពីផ្លូវជាតិលេខ១ សំដៅទៅ តាខ្មៅ រួចហើយចូលមករាជធានីភ្នំពេញ ។ ពេលសមត្ថកិច្ច ដកចេញពីគោលដៅក៍មានរថយន្តធន់ធ្ងន់មួយចំនួនតូចបំពានការណែនាំគឺបើកបរតាមកំណាត់ផ្លូវជាតិលេខ១ដែលកំពុងតែស្ថាបនាពីសង្កាត់វាលស្បូវ ដល់ស្ពាន់ព្រះមុនីវង្ស ។ ដោយពិនិត្យឃើញថាអ្នកបើកបររថយន្ដធន់ធ្ងន់នៅតែបំពានបង្កការកកស្ទះចរាចរណ៍គណៈបញ្ជាការឯកភាពខណ្ឌបានចាត់វិធានការតឹងរ៉ឹងទៅលើរថយន្តទាំងនោះ ដោយតម្រូវអោយ ម្ចាស់រថយន្ត ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពដឹកជញ្ជូនឆ្លងកាតតំបន់ហាមឃាត់ បើនៅតែល្មើសទៀតនោះនិងចាប់ឃាត់រថយន្តយកមករក្សាទុកនៅសាលាខណ្ឌរយៈពេលមួយសប្តាហ៍ហើយធ្វើការផាកពិន័យទើបអនុញ្ញាតិអោយយកត្រឡប់ទៅវិញ ។

លោកអភិបាលរងខណ្ឌ បានបន្តថា គណៈបញ្ជាការឯកភាពខណ្ឌមិនចង់ចាប់រថយន្តរបស់អ្នកនោះទេ ប៉ុន្តែដោយសារសកម្មភាពគឃ្លើនរបស់ម្ចាស់រថយន្តទើបចាត់វិធានការរដ្ឋបាល ដើម្បីអោយរាងចាល ។ ជាមួយគ្នានេះដែរ សូមអំពាវនាវដល់ម្ចាស់រថយន្តធន់ធ្ងន់ទាំងអស់ត្រូវចូលរួមអនុវត្តន៍តាមសារាចរណែនាំរបស់សាលារាជធានីភ្នំពេញ ទើបបញ្ជៀសបានពីការកកស្ទះចរាចរណ៍ ៕

FB_IMG_1447720909628 FB_IMG_1447720919349 FB_IMG_1447720924654 FB_IMG_1447720914747

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print