ក្រឡាប់គោយន្តដឹកឈើសង្កត់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយគោយន្តដឹកឈើមួយគ្រឿង បង្កដោយខ្លួនឯង បានក្រឡាប់សង្កត់បុរសម្នាក់សំប៉ែតដូចចេកចៀនស្លាប់យ៉ាងអាណោចអាធ័ម ។

ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទី យប់ឈានចូល ថ្ងៃ សៅរ៍ ១០ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅនៅលើផ្លូវជាតិលេខ៧ចន្លោះបង្គោលលេខ ៣៦២-៣៦៣ ត្រង់ចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ (ក្រចេះ-ស្ទឹងត្រែង) ។

នគរបាលស្រុកសំបូរ បានឲ្យដឹងថា មុនពេលកើតហតុ មានគោយន្តមួយគ្រឿងអូសរ៉ឺម៉កដឹកឈើអាររួចពេញ(ឈើធ្វើផ្ទះ)ធ្វើដំណើរតាមផ្លូវជាតិលេខ៧ពីកើតទៅលិច ។ លុះពេលធ្វើដំណើរ ដល់ចំណុចកើតហេតុ ទំនងជាគោយន្តដឹកលើសចំណុះ ធ្វើឲ្យឡើងផ្លូវទួលមិនរួច ក៏រេ ចង្កូតបណ្តាលឲ្យក្រឡាប់សង្កត់អ្នកបើកបរគោយន្តស្លាប់យ៉ាងអាណោចអាធ័មភ្លាមមួយរំពេច តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានទៅដល់ បានប្រើប្រាស់កម្លាំងអ្នកភូមិជួយ យកសាកសពបុរសអ្នកបើកបរគោយន្តពីក្រោមគំនរឈើ និងស្រាវជ្រាវរកក្រុមគ្រួសារសព ដែលគេមិនស្គាល់អត្តសញ្ញាណរូបនេះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print