ចងក​សម្លាប់​ខ្លួនក្នុងផ្ទះ​សំណាក់មី​ស្ទីក សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ ស្ត្រីម្នាក់ត្រូវគេប្រទះឃើញសង្ស័យចងកសម្លាប់ខ្លួនបណ្តាលឲ្យបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកាលពី​ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ក្នុងផ្ទះសំណាក់ មីស្ទីក ស្ថិតនៅ​ចំណុច ក្រុមទី២ ភូមិ​មណ្ឌល៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចដែលចុះស្រាវជ្រាវបង្ហើបថា ជនរងគ្រោះ​ឈ្មោះ ដឿ​ន ហូ ភេទ​ស្រី អាយុ២៧ឆ្នាំ មាន​ស្រុកកំណើត នៅ​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ប​ច្ទុ​ប្បន្ន​ស្នាក់នៅ ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបាន​ចងក​នឹង​ក្រមា​ពណ៌​ក្រហម និង​ខ្សែ​កាបូប ចង​ជាប់​ទ្វារ​បន្ទប់ទឹក ដែលមាន​កម្ពស់ ប្រហែល ១.៩០ម៉ែត្រ ហើយ​ចង​សក់ និង​ខ្សែ​សាក​ទូរ​សព្ទ័​ដៃ នៅក្នុង​ផ្ទះសំណាក់ “មី​ស្ទីក” បណ្តាលឲ្យស្លាប់ ហើយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ៕ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print