ទំនាស់រឿងហៅអាយួន វ៉ែគ្នាប្រាវភាគីវៀតណាមរបួសធ្ងន់ ភាគីខ្មែរគេចខ្លួនបាត់

ចែករំលែក៖

ខេត្តកោះកុង: មានជម្លោះពូជសាសន៍មួយក្លាយជាហិង្សាបានកើតឡើង រវាងជនជាតិខ្មែរ និង ជនជាតិវៀតណាម បណ្តាលឲ្យជនជាតិវៀតណាមម្នាក់របួសធ្ងន់ ត្រូវបានគេដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ព្រោះតែទំនាស់ពាក្យសម្តីដោយខាងភាគីខ្មែរ ហៅភាគីវៀតណាម ហៅអាយួន ក៏វ៉ៃគ្នាប្រាវអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះគេចខ្លួនបាត់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃ ព្រហស្បតិ៍ ៨ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិ៣ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាល ស្រុកមណ្ឌលសីមាបានឲ្យដឹងថា មុនពេលកើតហេតុ ភាគីខាងខ្មែរ បានជួបភាគីវៀតណាមនៅកណ្តាលផ្លូវហើយក្រឡេកមើលនិយាយឌឺដងថា អាយួនៗ! ពេលនោះបុរសវៀតណាមម្នាក់ដែលមានអាយុជាង៣០ឆ្នាំ បានតបតវិញថាកុំហៅខ្ញុំអាយួនៗ បានអត់ ? ហៅវៀតណាមៗទៅទើបសម ។ ពេលនោះភាគីទាំងពីរក៏ទាស់ពាក្យសម្តីគ្នាកាន់តែខ្លាំង ធ្វើឲ្យភាគីខ្មែរទ្រាំលែងបាន បុរសខ្មែរម្នាក់ដែលមិនស្គាល់អត្តសញ្ញាណម្នាក់ អាយុជាង៣០ឆ្នាំ ដូចគ្នា បានទាញកាំបិតចាក់ជនរងគ្រោះជាជនជាតិវៀតណាម បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ហើយបុរសនោះបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានទៅដល់ បាននាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះ និងកំពុងស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print