កម្មករសំណង់ម្នាក់បានធ្លាក់ ពីលើអគាខុនដូរ៩៩៩ស្លាប់ភ្លាមៗនៅសង្កាត់ទំនុបទឹក ខណ្ខចំកាមន

ចែករំលែក៖

ភ្នំពេញ​៖កម្មករសំណង់ម្នាក់បានធ្លាក់ ពីលើអគាខុនដូរ៩៩៩ស្លាប់ភ្លាមៗ ហេតុនេះកាលពីវេលាម៉ោង៦.៣០ នាទីល្ងាចថ្ងៃ ទី៧ ខែកក្កដា ឆ្នាំ២០១៨ ចំណុចការដ្ឋានខុនដូរបុរី៩៩៩ តាមបណ្តោយផ្លូវលេខ២៧១ កែង១៨៧ ក្រុម១៦ ភូមិ២ សង្កាត់ទំនុបទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពបុរសរងគ្រោះឈ្មោះ ម៉េង សារិន ភេទប្រុស អាយុ18ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅរោងការដ្ឋានសំណង់ភូមិចំរើនផល សង្កាត់បឹងទំពុនទី1ខណ្ឌមានជ័យ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរថយក្រោយហើយស្រាប់តែធ្លាក់ចូលក្នុងប្រអប់ជណ្តើរយន្តពីជាន់ទី២១ មកដល់ដីក៏បានស្លាប់ភ្លាមៗនៅកន្លែងតែមង្ត។រួចក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ និងធ្វើ​កោសល្យវិច័យផងដែរ ។

បច្ចុប្បន្នសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print