ខ្ចីម៉ូតូស្រីស្នេហ៍ថា! ទៅទិញទូរស័ព្ទយកទៅលក់គេចខ្លួនបាន ១២ថ្ងៃនគរបាលក្របួចជាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាលចំរើនផល សហការគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(បោកម៉ូតូសង្សា)ប្រគល់ឲ្យសមត្តកិច្ចនគរបាលខណ្ឌឬស្សីកែវបន្តនីតិវិធី។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃសៅរ៍ ១០រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូររការ សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា បុរសជាជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ចាន់ តារ៉ា ហៅចិត្ត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិអូររការ សង្កាត់ចំរើនផលក្រុង-ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក បន្តថា កិច្ចសហការឃាត់ខ្លួនជនសង្ស័យដោយជាប់ពាក់ព័ន្ធក្នុងករណី(រំលោភលើទំនុកចិត្ត)ខាងលើនេះ គឺធ្វើឡើងតាមបណ្ដឹងរបស់ស្រ្តីម្នាក់ឈ្មោះ សុខ សុីណាត អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី បច្ចុប្បន្ន រស់នៅក្រុមទី៧ ភូមិឃ្លាំងសាំង សង្កាត់.ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានដាក់នៅសមត្តកិច្ចនគរបាលខណ្ឌឬស្សីកែវថា ជនសង្ស័យរូបនេះបានទូរស័ព្ទខ្លីម៉ូតូរបស់នាងថាទៅទិញទូរស័ព្ទនៅផ្សារឃ្លាំងរំសេវ ដើម្បីយកទៅលក់នៅខេត្តពោធិ៍សាត់ ដោយកន្លងមកនាងធ្លាប់មានការទំនាក់ទំនងគ្នាដែរ ក៍ជិះទៅឲ្យនៅម្ដុំឃ្លីនេចរ៉ាក់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ ក៍គេចខ្លួនបាត់ដល់ថ្ងៃឃាត់ខ្លួននេះតែម្ដង។

លោក បន្តទៀតថា ម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១១ ពណ៏ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1F 0223 វត្ថុតាងម៉ូតូបានប្រគល់ជូនស្រ្តីជាម្ចាស់ពាក្យបណ្ដឹងរួចរាល់ ចំណែកជនសង្ស័យដែលធ្លាប់មានការទំនាក់ទំនង(សង្សា)ជានាងដែរនោះ ក៍បានប្រគល់ឲ្យសមត្តកិច្ចនគរបាលខណ្ឌឬស្សីកែវហើយនោះដែរ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print