ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់មានមនុស្ស៨នាក់បាន ស្លាប់និងរងរបួសធ្ងន់និងស្រាល ដោយសារគ្រោះថ្នាក់ចរា ចរណ៍រថយន្តបែកកង់ក្រឡាប់ដោយខ្លួនឯង ស្ថិតនៅឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រង់ផ្លូវជាតិលេខ៦២ កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មានបានអោយដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ ចរាចរណ៍ម៉ាក Lexus RX 330 ពណ៌ប្រផេះ ពាក់ស្លាក លេខភ្នំពេញ 2S-3198 បើកដោយឈ្មោះ ប្រាក់ រ៉ា ភេទ ប្រុស អាយុ២៩ឆ្នាំ បានរងរបួសធ្ងន់។
នគរបាលបានអោយដឹងពីអត្តសញ្ញាណអ្នកស្លាប់ និងរងរបួសដូចខាងក្រោម ៖
-ទី១ ឈ្មោះ ប្រាក់ កញ្ញា ភេទស្រី អាយុ២១ឆ្នាំ ស្លា ប់ នៅនឹងកន្លែង
– ទី២ ឈ្មោះ ប្រាក់ ណាវី ភេទស្រី រងរបួសស្រាល
– ទី៣ ឈ្មោះ ប្រាក់ សាវឿន ភេទប្រុស អាយុ ៥៥ ឆ្នាំ រងរបួសធ្ងន់បែកក្បាល
– ទី៤ ឈ្មោះ ទ្បៅ សារ៉េត ភេទស្រី អាយុ ៥៤ ឆ្នាំ របួសធ្ងន់បាក់ដងកាំបិត
– ទី៥ឈ្មោះ ហេង ពេជ្ររ៉ា ភេទស្រី អាយុ ២៥ ឆ្នាំ របួសស្រាល
– ទី៦ឈ្មោះ ឆូយ ចន្ធី ភេទស្រី អាយុ២៥ ឆ្នាំ រងរបួសស្រាល
– ទី៧ឈ្មោះ ប្រាក់ រចនា ភេទស្រី អាយុ៣២ឆ្នាំ រងរបួសស្រាល
– និងទី៨ឈ្មោះ ហួយ សេង ភេទស្រី អាយុ ១០ ឆ្នាំ របួសស្រាល។
អ្នកទាំងអស់គ្នា ស្នាក់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកមង្គលបុរី ខេត្តកែវ ៕វណ្ណៈ