ម៉ៃ យ៉ា មិនច្បាស់រឿង បញ្ចប់អាជីពសិល្បៈចេញទៅរស់នៅអាល្លឺម៉ង់

ចែករំលែក៖

   ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាតារា​សម្ដែង និង​ជា​ពិធីការិនី​កូន​កាត់​ខ្មែរអាល្លឺម៉ង់ ម៉ៃ យ៉ា បង្ហោះ​ថា​កញ្ញា តៀម​នឹង​បញ្ចប់​អាជីព​សិល្បៈ​របស់​ខ្លួន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ទៅ​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​របស់​ខ្លួន​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់។ ទោះជាយ៉ាងណាដំណឹងនេះត្រឹមតែជារឿងស្រពិចស្រពិលប៉ុណ្ណោះខណៈដែលនាងនៅមិនទាន់ច្បាស់អំពីពេលវេលាពិតប្រាកដនៃការចាកចេញឬយ៉ាងណានោះទេ។

ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះដែលតារាសម្តែងស្រីស្រស់សោភា ម៉ៃ យ៉ាប្រឡូកក្នុងអាជីពសិល្បៈ ហើយទទួលបានជោគជ័យមិននឹកស្មានដល់ព្រោះតែរូបសម្រស់ និងសមត្ថភាពនៃការសម្តែង និងនិយាយបានល្អ។ កន្លងទៅនៅលើគណីយហ្វេសប៊ុករបស់នាងបានបង្ហោះអំពីការ​ប្រកាស​ឈប់​ពី​សិល្បៈ​ឆាប់ៗ​រហូត ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង តារា​សម្ដែង​កូន​កាត់​វ័យ​ក្មេង​រូប​នេះ បាន​បង្ហាញ​ភាព​សោក​ស្ដាយ​ផង​ដែរ សម្រាប់​ការ​ប្រឡូក​ចូល​សិល្បៈ​រយៈ​ពេល​ខ្លី ដោយ​លើក​ឡើង​ថា នាង​ពិត​ជា​ស្រលាញ់ និង​ចូល​ចិត្ត​ការ​សម្ដែង​សិល្បៈ​ខ្លាំង ក៏​ប៉ុន្តែ​គ្រួសារ​បង្ខំ​ទើប​កញ្ញា​សម្រេច​ចិត្ត​ជ្រើស​រើស​ទៅ​តាម​គ្រួសារនៅបរទេសទោះជាយ៉ាងណានាងនៅមិន​ទាន់​ច្បាស់​ពី​ពេល​វេលា នៃ​ការ​ឈប់​ពី​អាជីព​សិល្បៈ​នេះ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ ម៉ៃយ៉ា ប្រាប់​ថា​អាច​នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

 

អ្វីដែលធ្វើឲ្យទស្សនិកជន ពិសេសអ្នកគាំទ្រនាងមានការសោកស្តាយព្រោះ តែ ម៉ៃ យ៉ា បាន​សាង​ប្រជាប្រិយ​ភាព​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ​សមត្ថភាព និង​រូប​សម្ផស្ស​របស់​ខ្លួន។ ក្នុង​នោះ​អ្វី​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន និង​ផលិតករ​ចាប់​អារម្មណ៍​ខ្លាំង គឺ​ការ​ប្រកាស​មិន​សម្ដែង​ភាព​សិច​ស៊ី ទោះ​ជា​ផលិតករ​ណា​ផ្ដល់​ប្រាក់​ច្រើន​ក៏​ដោយ។

 

ទីផ្សារ​សិល្បៈ​របស់​តារា​កូន​កាត់​ស្រស់​ស្អាត​រូប​នេះ កាន់​តែ​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មិន​ចាញ់​តារា​មួយ​ចំនួន​ប៉ុណ្ណោះ​ទេ។ជាក់​ស្ដែង ឆ្នាំ២​០១៧ កន្លង​ទៅ​ កញ្ញា​ទទួល​ថត​ខ្សែ​ភាពយន្ត​ភាគ​បាន៧រឿង និង​រឿង​ដុំ​ជា​ច្រើន​ទៀត។ ក្នុង​ឆ្នាំ​២០១៨ ទាំង​រឿង​ភាគ និង​រឿង​ដុំ គឺ​កញ្ញា​ទទួល​បាន​កុង​ត្រា​ជា​ច្រើន ពី​ផលិត​កម្ម ក្នុង​ស្រុក រហូត​ដល់​គ្មាន​ពេល​ថែម​ទៀត​ផង។ នាងក៏ក្តោមបានឱកាសថតឈុតផ្សព្វផ្សាយពាណិជកម្មផលិតផល ពិសេសសម្អាងការល្បីៗជាច្រើននៅភ្នំពេញផងដែរ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print