នាយឧត្តមសេនីយ៍ សៅ សុខា នាំយកទៀនព្រះវស្សា និងប្រមូលបច្ច័យជាង២៤លានរៀល ប្រគេនវត្តទេពរង្ស៊ី នៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំកងរាជអាវុធហត្ថ ប្រារព្ធពិធីបុណ្យ សិតទៀនព្រះវស្សា នៅវត្តទេពរង្ស៊ី ស្ថិតក្នុងឃុំព្រែកតានែន ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងពិធីបុណ្យនេះ ប្រមូលបច្ច័យបានចំនួន២៤.៨៥០.០០០រៀល យកទៅប្រគេនព្រះសង្ឃសម្រាប់គង់ចាំព្រះវស្សាផងដែរ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រទេសជាតិ យើងមានការអភិវឌ្ឍន៍ រីកចម្រើននៅគ្រប់ទីកន្លែង ទូទាំងប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ជាដើម។

លោកបន្តថា ក្នុងនោះវិស័យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ហើយទីអារាម គឺជាកន្លែងព្រះសង្ឃ ពុទ្ធបរិស័ទទូទៅធ្វើការអប់រំ ទាំងផ្លូវកាយផ្លូវចិត្តឲ្យចេះ ធ្វើតែអំពើល្អ រក្សាវប្បធម៌ ប្រពៃណីជាតិ ឲ្យបានគង់វង្សយូរអង្វែង ផងដែរ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ពិធីបុណ្យនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើមី្បព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print