រំដោះស្រីខ្មែរ១៦នាក់ពីក្រញាំខ្លាដែលធ្វើទុក្ខបុកម្នេញមិនអាច​ទ្រាំទ្រ​ការងារ​កើត

ចែករំលែក៖

ភ្នំពេញ៖ ​តាម​ការបញ្ជាក់របស់​អ្នកនាំពាក្យ​ក្រសួង​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ស្ត្រី​ខ្មែរ​ចំនួន​១៦​នាក់​ទៀត ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា អន្តរាគមន៍​ជួយ​សង្គ្រោះ​ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ បន្ទាប់ពី​ពួកគេ​បាន​ចាញ់បោក​មេខ្យល់​នាំ​ទៅ​រៀបការ​ជាមួយ​បរទេស​ចិន និង​ខ្លះទៀត​មិន​ទ្រាំទ្រ ជាមួយ​ការងារ​បាន ​។

លោក ជុំ សុន្ទ​រី អ្នកនាំពាក្យ តាមរយៈ​សេចក្តីប្រកាស បានបញ្ជាក់​ថា ស្ត្រី​ខ្មែរ​ទាំង​១៦​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ ពី​ប្រទេស​ចំនួន​៤ ក្នុងនោះ ៨​នាក់​នៅ​ប្រទេស​ចិន ៤​នាក់​នៅ​វៀតណាម ៣​នាក់​នៅ​ប្រទេស​ថៃ និង​ម្នាក់​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ។

លោកថា មូលហេតុដោយសារស្ត្រីខ្មែរទាំងនោះ​ទ្រាំទ្រ​ការងារ​មិន​កើត ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print