កុមារាអាយុ ២ឆ្នាំយកដែកគោលដោតរុន្ធព្រីភ្លើងឆក់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ពិតជារន្ធត់មែនទែន! ដូច្នេះសូមឪពុកម្ដាយកុមារាកុមារីគ្រប់រូបតមេតាយកចិត្តឲ្យបានខ្ពស់បន្តិច ជាក់ស្ដែងកុមារាម្នាក់នេះមានអាយុទើបត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ គាត់បានយកដែកគោទៅដោតរន្ធព្រីភ្លើងបណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់មួយប៉ប៉េចភ្នែក នៅគ្រាដែលឪពុកម្ដាយរបស់គេភ្លេចភ្នែកត្រឹមមួយប៉ប៉េចភ្នែកដែរប៉ុណ្ណោះ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង១០នាទី ព្រឹកថ្ងៃចន្ទ័ ១២រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះឪពុកម្ដាយកុមារារងគ្រោះ ស្ថិតក្នុងភូមិពិតត្រង់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកបាកានបានឲ្យដឹងថា កុមារារងគ្រោះ(ស្លាប់)ដោយសារឆ្លងចរន្តអគ្គីសនីឆក់ឈ្មោះ បូ សាន អាយុ ២ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ..ឃុំកើតហេតុខាងលើ។

របាយការណ៍ដដែលបន្តទៀតថា មូលហេតុ៖ ការដែលកុមារាត្រូវបានចរន្តអគ្គីសនីឆក់បណ្ដាលឲ្យស្លាប់នេះ ដោយកុមារាយកដែកទៅដោតចូលក្នុងរុន្ធព្រីភ្លើង ខណៈឪពុកម្ដាយរបស់គេភ្លេចភ្នែកត្រឹមតែមួយប៉ប៉េចភ្នែកតែប៉ុណ្ណោះ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានសហការគ្នា ចុះធ្វើការពិនិត្យ និងស្រាវជ្រាវអំពីហេតុការណ៍នេះផងដែរ ហើយបានធ្វើកំណត់ហេតុត្រឹមត្រូវ ដើម្បីទទួលយកសាកសពកុមារាទៅចាត់ចែងធ្វើបុណ្យតាប្រពៃណី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print