សមត្ថកិច្ចនគរបាលស្រុកកូនមុំបានធ្វើការឃាត់ខ្លួនជនសង្ង័យម្នាក់ពីបទករណីចោរកម្ម

ចែករំលែក៖

ខេត្តរតនគិរីៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបានធ្វើការឃាត់ខ្លួនពីបទករណីចោរកម្ម (លួចម៉ូតូ)។

ការឃាត់ខ្លួននេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១.៣០នាទីរសៀលថ្ងៃចន្ច័១២រោច ខែ បឋមសាធឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនឹងថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៨នៅចំណុចអូរសាបស្ថិតក្នុងភូមិបីឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពពសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ណាត វណ្ណៈ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិពីរ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ហើយសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូសង់កូរ៉េ១គ្រឿង(ជារបស់ជនរងគ្រោះ។

ក្រោយពីមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកកាន់អធិការដ្ឋានដើម្បីកសាងសំនុំរឿងបំពេញបែបបទបញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ដោយជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print