នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេសថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ ស្លាប់​៧​នាក់​ របួស​១៥​នាក់​

ចែករំលែក៖

ភ្នំពេញ​ ៖​ នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក​(​យប់​៦​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៧​នាក់​(​ស្រី​២​នាក់​)​ រង​របួសធ្ងន់​ ៨​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​ ៦​នាក់​(​ស្រី​៣​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​១១​នាក់​ (​យប់​៧​នាក់​)​ ។​

​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៥​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៨​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ និង​យាន​ផ្សេងៗ​ ២​គ្រឿង​ ។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៣​លើក​(​ស្លាប់​៤​នាក់​),​ មិន​គោរព​សិទ្ធិ​ ២​លើក​,​ មិន​ប្រកាន់​ស្តាំ​ ៣​លើក​(​ស្លាប់​៣​នាក់​)​ ។​ ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៧​លើក​ ផ្លូវ​ខេត្ត​ ១​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៤​លើក​ រថយន្ត​តូច​ ៤​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ២​លើក​ ស្លាប់​២​នាក់​ របួស​២​នាក់​,​ ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​២​នាក់​(​ស្រី​),​ ស្វាយ​រៀង​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​,​ ព្រះ​វិហារ​ ១​លើក​ ស្លាប់​១​នាក់​ របួស​៧​នាក់​(​ស្រី​៤​នាក់​)​ និង​ខេត្តពោធិ៍សាត់​ ១​លើក​ ស្លាប់​១​នាក់​ ។​

​គ្រោះថ្នាក់ផ្លូវគោកក្នុងរយៈពេល​៩​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ខែកក្កដាដល់​ ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៧៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤៨​នាក់​ របួស​សរុប​ ១៥៧​នាក់​ របួសធ្ងន់​ ៨៤​នាក់​ របួសស្រាល​ ៧៣​នាក់​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print