រដ្ឋមន្ត្រីការបរទេសអាមេរិក៖ទីក្រុងព្យុងយ៉ាងគួរតែយកគំរូតាមវៀតណាម

ចែករំលែក៖

វៀតណាមនិងអាមេរិកគឺជាសត្រូវ នឹងគ្នាដោយអាមេរិកបានវាយប្រហារវៀតណាម រយៈពេលជាច្រើនឆ្នាំ តែអាមេរិក បានបរាជ័យនៅក្នុងសង្គ្រាមនោះ ។ តែ ពេលនេះទំនាក់ទំនងអាមេរិក-វៀតណាម មានភាពល្អប្រសើរនឹងគ្នា ដោយបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ទុកការកាប់សម្លាប់កាលពីសម័យសង្គ្រាមមួយឡែក ដើម្បីអនាគត។
ពាក់ព័ន្ធនឹងសកម្មភាពដូចគ្នានេះដែរ រដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា កូរ៉េខាងជើងអាចនឹងមានអនាគតភ្លឺស្វាង បើ សិនជាមេដឹកនាំលោក គីម ជុងអ៊ុន យក ប្រទេសវៀតណាមធ្វើជាគំរូ។

លោក ប៉ុមប៉េអូ ថ្លែងបែបនេះនៅឯវេ ទិកាពាណិជ្ជកម្មមួយក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើង និងជប៉ុន។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានកត់សម្គាល់យ៉ាងដូច្នេះថា «ផ្អែកលើភាពរុងរឿង និង ភាព ជាដៃគូដែលយើងមានជាមួយវៀត ណាម ក្នុងពេលបច្ចុប្បន្ន, ខ្ញុំចង់ផ្ញើសារទៅ កាន់លោក គីម ជុងអ៊ុនថា លោកប្រធានា ធិបតី ត្រាំ ជឿជាក់ថា ប្រទេសរបស់អ្នក អាចដើរតាមជំហានរបស់វៀតណាមបាន ហើយវានឹងក្លាយជារបស់អ្នក បើសិនជា អ្នកចេះចាប់យកឱកាសនេះ»។
គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានសន្យាដែរ ថា សហរដ្ឋអាមេរិកអាចនឹងជួយឱ្យកូរ៉េខាងជើង មានអនាគតភ្លឺស្វាងដូចជាកូរ៉េខាង ត្បូង នៅក្នុងករណីដែលទីក្រុងព្យុងយ៉ាង យល់ព្រមរំសាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុង។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធ រវាងកូរ៉េខាងជើង នឹងកូរ៉េ ខាងត្បូង ទីក្រុងសេអ៊ូលបានសម្រេចផ្អាកធ្វើសមយុទ្ធ យោធាប្រចាំឆ្នាំដើម្បីឲ្យទំនាក់ទំនងកូរ៉េទាំងពីរកាន់តែប្រសើរឡើង។
នៅចំពោះមុខភាពប្រសើរឡើង នៃ ទំនាក់ទំនងជាមួយកូរ៉េខាងជើង កូរ៉េខាង ត្បូងនាថ្ងៃអង្គារនេះបានសម្រេច «លុបចោលគម្រោងធ្វើសមយុទ្ធយោធាការពារជាតិឈ្មោះថា Ulchi» ដែលកន្លងមកជាការ ហាត់សម ដែលមានគោលដៅត្រួតពិនិត្យ និងវាយតម្លៃទៅលើ សមត្ថភាពត្រៀម លក្ខណៈប្រយុទ្ធ របស់ប្រទេសអាស៊ីខាង កើតមួយនេះ។ យោងតាមសេចក្តីប្រកាស ព័ត៌មានរួម ចេញមកពីក្រសួងការពារជាតិព្រមទាំងក្រសួងរដ្ឋបាលសាធារណៈ និង សន្តិសុខកូរ៉េខាងត្បូង បានឲ្យដឹងថា ការសម្រេចខាងលើនេះត្រូវបានធ្វើឡើង នៅអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់ប្រធានាធិបតី លោក មូន ជេអុីន ដោយស្របទៅ តាមស្ថានការណ៍សន្តិសុខនាពេលថ្មីៗនេះ រួមជាមួយការផ្អាកសមយុទ្ធយោធារួមគ្នា រវាងកូរ៉េខាងត្បូងនឹងអាមេរិក នៅខែក្រោយ។

ការលុបចោលសមយុទ្ធ Ulchi នាឆ្នាំ នេះ បានកើតមានឡើង បន្ទាប់ពីទីក្រុង សេអ៊ូល និងវ៉ាស៊ីនតោន បានប្រកាស កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅថា នឹងផ្អាកការធ្វើសមយុទ្ធយោធារួមឈ្មោះថា Freedom Guardian ហៅកាត់ UFG ដែលនឹងត្រូវបានគ្រោងធ្វើឡើងសម្រាប់ខែសីហា។ នាពេលកន្លងមកនេះ សម យុទ្ធយោធាទាំងពីរ តែងតែត្រូវបានប្រារព្ធឡើងព្រមគ្នា នៅខែសីហាជារៀងរាល់ឆ្នាំ។
គួរជម្រាបថា ភ្លាមៗក្រោយកិច្ចប្រជុំ កំពូលជាលើកដំបូង ជាមួយប្រមុខដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅឯ ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងបញ្ឈប់រាល់ការធ្វើ សមយុទ្ធជាមួយកូរ៉េខាងត្បូង ដរាបណា កិច្ចចរចានៅតែបន្តជាមួយទីក្រុងព្យុងយ៉ាង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print