នគរបាល កងរាជអាវុធហត្ថ២ថ្ងៃចាប់ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធការជួញដូរនិងចែកចាយគ្រឿង ញៀន

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ក្នុងរយ:ពេល២ថ្ងៃកម្លាំងនគរ បាលនៃស្នងការដ្ឋានខេត្តព្រះវិហារ និងអាវុធ ហត្ថបានបង្ក្រាប និងចាប់ឃាត់ខ្លួនក្រុមជន សង្ស័យ ចែកចាយ និង រក្សាទុកគ្រឿងញៀនបាន៣នាក់ ២ករណីផ្សេងៗគ្នា ចាប់យកវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។

ករណីទី១ ៖ កម្លាំងបានធ្វើការចាប់ឃាត់ខ្លួនស្ត្រីពីរនាក់នៅចំណុចក្នុងភូមិសែន​សុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០១៨ ។

នគរបាលឱ្យដឹងថា ស្ត្រីជាជនសង្ស័យទាំង២នាក់ ដែលត្រូវចាប់ឃាត់ខ្លួន ទី១ ឈ្មោះសឿ ពេជ្រ ចិន្តា ហៅក្រៅ សុគន្ធា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។ បចុ្ចប្បន្នស្នាក់នៅភូមិ សែន​ សុខ ឃុំ ទំនប់ដាច់ ស្រុកត្រពាំងប្រាសាទខេត្តឩត្តរ មានជ័យ និងទី២ ឈ្មោះ ឡេង នី អាយុ៤៥ឆ្នាំ្ន មុខរបរ​ មិនពិតប្រាកដ ។ បច្ចុប្បន្នស្នាក់នៅភូមិ ឃុំជាមួយគ្នា ។ អ្នកទាំង២នាក់រួមនឹងវត្ថតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញអធិកាស្រុកជាំក្សាន្កកសាងសំណុំរឿងចាត់កាបន្តតាមនិតិពិធី ។

លោកវរសេនីយ៍ត្រី ឱ សេង អធិការនគរបាលស្រុកជាំក្សាន្តបានអោយដឹងថា៖ ការចាប់ខ្លួនពួក គេធ្វើឡើងកម្លាំងជំនាញនៃស្នងការដ្ឋាននគរ បាលខេត្តព្រះវិហារសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ អនុវត្តតាមដីការបស់លោក ទីសុវណ្ណថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ។ ក្នុងនោះកម្លាំងដកហូតបានវត្ថុតាំងរួមមានសារធាតុញៀនម្សៅក្រាមពណ៍សថ្លា«ម៉ាទឹកកក» ចំនួន៤កញ្ចប់ធំទូរសព្វ័ដៃ២គ្រឿង ។

ករណីទី២ ៖ លុះស្អែកឡើងនៅវេលាម៉ោង១ និង ៣០នាទីរសៀលថ្ងៃទី ០៩ ខែ កក្ដដា ឆ្នាំ ២០១៨ នៅចំណុច ផ្សារស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្លាំងដឹកនាំកំលាំងដោយលោក វរះសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកាកងរាជ អាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបនិងចាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ មេត វ៉ាន្នីភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។

បច្ចប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។ ដក ហូតនូវសារធាតុញៀនម្សៅក្រាមពណ៍សថ្លា «ម៉ាទឹកកក »ចំនួន១៥កញ្ចប់ស្មើនិង ៧,៦៥ ក្រាម​ ទូរសព្វ័ដៃ១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន ១ លុយខ្មែរចំនួន៨៦០០០រៀល លុយបាត៤០បាត រួមនឹងសម្ភារវេចខ្ចប់១ចំនួនទៀត ។ ជននេះរួមនឹងវត្ថុតាងខាងលើត្រូវបានឃុំខ្លួននឹងរក្សាទុក បណ្តោះ អាសន្ននៅស្នាក់កាកងរាជអាវុធហត្ថស្រុកជាំក្សាន្តដើម្បីកសាងសំណុំរឿងចាត់កាបន្តតាមនិតិវិធីច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា អ្នកទាំងបីនាក់ និងវត្ថុតាង កម្លាំងជំនាញបានធ្វើកំណត់ហេតុ នឹងត្រៀម បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print