ចិនអនុវត្តយ៉ាងតឹងតែងក្នុងការធ្វើឲ្យបរិស្ថានល្អប្រសើរឡើង

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំង បានអនុវត្ត ច្បាប់យ៉ាងតឹងតែងដល់បណ្តាក្រុមហ៊ុន ដែលបំពុលបរិស្ថាន ធ្វើឲ្យទីក្រុងធំៗដែលមានពលរដ្ឋរស់នៅច្រើនស្ថិតនៅក្នុងភាព អាប់អួ គ្រប់ដណ្តប់ដោយផ្សែងពុល។ ក្រៅពីនេះ មន្ត្រីក្នុងតំបន់ដែល មិនអាចទប់ស្កាត់ការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាសរបស់បណ្តាក្រុមហ៊ុន ក៏នឹងត្រូវទទួល ទោសដូចគ្នា។

នៅពេលនេះ ក្រសួងបរិស្ថានចិន បាននិយាយក្នុងកិច្ចប្រជុំដ៏ថ្មីបំផុត នៃសង្គ្រាម ប្រឆាំង ការបំពុល បរិស្ថាន ដែលដឹកនាំ ដោយ លោកប្រធានាធិបតី ស៊ី ជីនពីងថា ប្រទេសចិនទើបតែបានដាក់ ពន្ធនាគារ មន្ត្រីរាប់រយនាក់ ពីបទបរាជ័យ ក្នុងការដោះស្រាយការបំពានច្បាប់បរិស្ថាន ដោយ ត្រូវបានរកឃើញក្នុងអំឡុងពេលធ្វើការ ត្រួតពិនិត្យ។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងចិនបាននិយាយនៅល្ងាចថ្ងៃចន្ទថា មន្ត្រីចិនសរុប ៤.៣០៥នាក់ ក្នុងខេត្តនិង តំបន់ ចំនួន១០ ត្រូវបានគេចាត់ទុកថាមានកំហុស ក្នុងការកែតម្រូវលើការបំពានបរិស្ថាន ហើយមន្ត្រីទាំងនោះខ្លះកំពុងប្រឈមមុខនឹងការ ពិន័យ និងការជាប់ពន្ធនាគារ។

កាលនៅចុងខែឧសភា មន្ត្រីត្រួតពិនិត្យកណ្ដាលរបស់រដ្ឋាភិបាលចិន បានចាប់ ផ្តើម ធ្វើការត្រួតពិនិត្យជាថ្មី នូវបទល្មើស បរិស្ថានរាប់ពាន់ករណី ហើយបានរក ឃើញថា បញ្ហាជា ច្រើនមិនត្រូវបានដោះ ស្រាយ ដោយសមស្របនោះទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print