ប្រធានមន្ទីកសិកម្មខេត្ត បើកដៃឲ្យឈ្មួញដឹកជញ្ចូនឈើខុស​ ច្បាប់ចេញពីរទឹកដីស្រុកថាឡាបរីវ៉ាត់យ៉ាងងាយៗ​

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែងៈ ជំនួញឈើក្រហមឆ្លងខេត្ត ដែលតែងតែចរា​ចរណ៍​ចេញពីដែនដីនៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងទៅកាន់ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ដោយប្រើប្រាស់រថយន្តសាំយ៉ុង កង់ឌុបជាច្រើនគ្រឿងត្រូវ គេសង្គេតឃើញថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ តាមគោលដៅជាច្រើនកន្លែង តែលោកប្រធានមន្ទីកសិកម្មខេត្ត ដែលមានលោកលៀង សេង ជាថ្នាក់លើរបស់ជំនាញរដ្ឋបាលព្រៃឈើខេត្ត មិនបានចេញបញ្ជាទៅកាន់មន្រ្តីក្រោមឱវាទអោយបង្ក្រាប បទល្មើសព្រៃឈើទាំងនេះទេ បើទោះជាមានការរាយការណ៏ យ៉ាងណាក៏ដោយហើយគេសង្ស័យថា ប្រធានមន្ទីកសិកម្មខេត្តនិងមន្រ្តី រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ហើយមានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ ជាមួយឈ្មួញទើបមិនបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ទាំងនេះដែលកើតមានឡើងនៅក្នុងមូលដ្ឋានដែលខ្លួនកំពង់គ្រប់គ្រង។

បទល្មើសព្រៃឈើនោះត្រូវក្រុមឈ្មួញបានរៀបចំលើកឡើងទុកដាក់ក្នុងរថយន្តសាំយ៉ុងកង់ឌុបយ៉ាងពេញប្រៀបរួចជាស្រេច ថែមទាំងដាក់លើដំបូលទៀតផង ជាច្រើនគ្រឿងកាលពីយប់ថ្ងៃទី៩កក្កដា ២០១៨ ស្ថិតនៅមុខវត្តវាលដេញនិងនៅផ្ទះអ្នកភូមក្បែរប៉ុស្តិ៏នគរបាល ឃុំអន្លង់ជ្រៃ ក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពពីចំនុចខាងលើបានអោយដឹងថា ឈ្មួញដែលបានទិញឈើខុសច្បាប់ហើយដឹកជញ្ជូនទៅកាន់ខេត្តផ្សេងៗ ត្រូវបានគេស្គាល់ឈ្មោះ ពៅ និងឈ្មោះ ហាក់ នឹងមានឈ្មួញជាច្រើនទៀត ដែលមិនស្គាល់ឈ្មោះអស់ សួរទៅលោកនាយសង្កាត់រដ្ឋបាលព្រៃឈើ ឃុំអន្លុងជ្រៃនឹងឃុំព្រះរំគិល នឹងនាយផ្នែកស្រុកថាឡាបរីវ៉ាត់ទើបដឹងច្បាស់ថាមេឈ្មញទាំងនោះឈ្មោះអីខ្លះ ហើយពួគឈ្មួញទាំងនោះ គឺជាមេឈ្មួញជើងខ្លាំងនៅលើ ទឹកដីស្រុកថាឡាបរីវ៉ាត់នៃខេត្តស្ទឹងត្រែង ហើយគ្មានមន្រ្តីជំនាញណាហ៊ានបង្ក្រាបនោះទេព្រោះពួគគេជាមេឈ្មួញដុះស្លែស្គាល់ចិត្តជំនាញអស់ហើយ សូម្បីតែប្រធានមន្ទីកសិកម្មខេត្តមិនហៀនបង្ក្រាបដែរ បើទោះបីប្រធានមន្ទីបានទទួលការរាយការណ៏ច្បាស់លាស់ពី ប្រភពខាងលើយ៉ាងក៏ដោយ លោកតែងតែឆ្លើយថាចាំឲ្យកូនចៅទៅមើលរួចក៍ស្ងាត់តែម្តងទៅ។

សេចក្តីរាយការណ៏បានឲ្យដឹងថាបទល្មើសជាក់ស្តែងនៅយប់ ថ្ងៃទី៩ ខែកក្កដា មិនត្រូវបានបង្ក្រាបនោះទេបន្ទាប់ពីរលោប្រធានមន្ទីកសិកម្មខេត្តបានទទួលពត័មានច្បាស់ការណ៏ខាងលើរួចហើយថា មានបទល្មើសព្រៃឈើខុសច្បាប់កំពុងតែធ្វើសកម្មភាពលើកឈើដាក់រថយន្តសាំយ៉ុងកង់ឌុប ជាច្រើនគ្រឿងនៅចំណុច ខាងលើយ៉ាងណាក៍ដោយ ក៍លោកហាក់ធ្វើមិនខ្វល់បន្តិចសោះ សួរថាតើគាត់ឡើងធ្វើជាប្រធានមន្ទីនេះ មានតួនាទីបង្ក្រាបឬក៍បង្កើនបទល្មើស ទើបបទល្មើសកើតមានពេញ បន្ទុកលោកមិនបង្ក្រាបឬមួយ គាត់អាណិតឈ្មួញទាំងនោះទេដឹង។

ជុំវិញបញ្ហារថយន្តសាំយ៉ុងកង់ឌុបផ្ទុកឈើពេញប្រៀបនៅចំនុចខាងលើលោក លៀងសេង ប្រធានមន្ទីកសិកម្មខេត្ត បានឆ្លើយតបតាមទូរស័ព្ទ កាលពីយប់ថ្ងៃទី៩កក្កដានេះថា កម្លាំងរបស់លោកមិនបានទៅទេ ដោយរងចាំអោយរថយន្តសាំយ៉ុងដឹកឈើនោះចេញមកសិនទៅទើបធ្វើការបង្ក្រាប។

ទាក់ទិននិងករណីនេះ ត្រូវគេសង្ស័យថាលោកប្រធាន មន្ទីកសិកម្មខេត្ត អាចនិងត្រូវដងត្រូវផ្លែជាមួយ ក្រុមឈ្មួញនឹងមន្រីក្រោមឱវាត ក្នុងស្រុកថាឡាបរីវ៉ាត់ ទើបលោកបានទទួលពត៍មាន បានភា្លមៗ ស្រាប់តែក្រុមឈ្មួញជាម្ចាស់ឈើ ម្ចាស់រថយន្តទាំងនោះហាក់ដូចជាដឹងមុនទើបនាំគ្នាប្តូរូបភាពពីរការដឹកចេញ ទៅជារើទម្លាក់ឈើពីលើរថយន្តទៅវិញ។

សូមបញ្ជាក់ផងដែរថានៅក្នុងទឹកដីស្រុកថាឡាបរិវ៉ា់ត់ គេក៏ឃើញមានមន្ត្រីសង្កាត់ រដ្ឋបាលព្រៃឈើជាច្រើននាក់ ដែលនៅក្រោមឱវាទរបស់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើនិងប្រធានមន្ទីកសិកម្មខេត្ត មិនដែលឃើញចេញមុខ ទៅបង្ក្រាបបទល្មើសព្រៃឈើម្តងណាទេ បែជាទុកឲ្យក្រុមឈ្មួញធ្វើសកម្មភាព ដឹកជញ្ជូនតាមដងផ្លូវជាតិលេខ៩ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង តែផ្ទុយទៅនឹង អនុសាសន៏របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានថ្លែងនាពេលកន្លងមកថ្មីៗនោះទេ ថាដែនសមត្ថកិច្ចណាគ្រប់គ្រងសមត្ថកិច្ចនោះទទួលខុសត្រូវ៕  ដោយ!មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print