រថយន្តកូរ៉េប៉ះជាមួយម៉ូតូបណ្តាលឲ្យចិនពីរនាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: បុរសជនជាតិចិន២នាក់ បើកម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកូរ៉េដឹកត្រីបុកចំពីមុខយពេញទំហឹង បណ្តាលរងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។

ហេតុការណ៍នេះកើតឡើង កាលពីម៉ោងជាង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងនិងផ្លូវលេខ១១៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព៌មានពីអ្នកឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសពីរនាក់ជាជនជាតិចិន ២នាកើ បានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ស៊េរីចាស់គ.៩១៤៥.ភព១ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានបន្ថយល្បឿនបន្តិចគោលបំណងបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះក៏មានរថយន្តកូរ៉េ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2392 ដែលដឹកត្រី ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចគ្នា បុកគ្នាពេញទំហឹង បណ្ដាលឲ្យជនជាតិចិនដែលជិះម៉ូតូ រងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះទៅកាន់មន្ទីរពេទ្យឯកជនភ្លាមៗ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរឲ្យមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនៃស្នងការដ្ឋាននគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print