ពលរដ្នប្រទះឃើញមនុស្សដេកស្លាប់នៅក្បែរគុម្ពឬស្សី

ចែករំលែក៖

ខេត្ត​កំពង់ធំ÷ ប្រទះឃើញមនុស្សដេកស្លាប់កាលពីវេលាម៉ោង15.15នាទី ថ្ងៃទី10 ខែ កក្កដា ឆ្នាំ 2018មាននៅក្រោមម្លុបគុម្ពឬស្សីចំការចន្ទី ក្រោយផ្ទះឈ្មោះ សៀប រី ភេទស្រី ភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា ប្រទះឃើញសាកសពដេកស្លាប់ក្នុងស្ឋានភាពហើបស្អុយដង្កូវសុីអស់ផ្ទៃមុខ និង សាច់លលាដ៏ក្បាល និង ប្រដាប់ភេទ សពឈ្មោះ យឹម ដារ៉ា ហៅ វិន ភេទប្រុស អាយុ 48 ឆ្នាំ នៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ មុខរបរ : មន្ត្រីនគរបាលការិយាល័យប្រឆាំការជួញដូរមនុស្សខេត្តកពង់ធំ ។

តាមការបំភ្លឺពីបងស្រីបង្កើតឈ្មោះ យឹម ថាវីន បញ្ជាក់ថាសាកសពរូបនេះកន្លងមកផឹកស្រាច្រើនរហូតដល់មានជម្ងឺបះពាល់ដល់សសៃប្រសាត ហើយពីថ្ងៃទី 04 07 2018 បានយកចេញពីពេទ្យខេត្តកំពង់ធំ ទៅព្យាបាលនៅផ្ទះគ្រូខ្មែរ ឈ្មោះ ពៅ ភេទស្រី ភូមិ ឃុំ កើតហេតុខាងលើ ហើយក៏បានរត់ចេញពីផ្ទះគ្រូនៅល្ងាចថ្ងៃទី 04 07 2018 គាត់បានតាមរកដែរតែរកមិនឃើញ រហូតមកដល់ថ្ងៃនេះទើបរកឃើញបានស្លាប់បាត់ទៅហើយ ។
ក្រោយទទួលបានព័ត៌មាន : កម្លាំងនគរបាលស្រុក ខេត្ត និង

អាជ្ញាធរ មូលដ្ឋានបានចូលរួមពិនិត្យ មិនឃើញមានស្លាកស្នាមអ្វីឡើយ រួចសន្និិដ្ឋាន : ស្លាប់ដោយហត់ហេវគ្មានបាយទឹក ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print