ធ្លាប់ឆក់ទ្រព្យសម្បត្តិគេបានគ្រាន់ពេលគេទាន់ចាប់បានវាយក្រែលអញ្ចឹងអានាង! កុំចេះតែហ៊ាន

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជនដៃស្អឹតដែលតែងតែធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិអ្នកធ្វើដំណើរតាមផ្លូវដោយមិនក្វល់ពីគ្រោះថ្នាក់នោះត្រូវអស់ល័ក្ខបន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីអ្នកគ្រូពេទ្យម្នាក់បានសម្រេចហើយតែរត់មិនរួច ត្រូវអ្នកគ្រូពេទ្យនោះជិះម៉ូតូប្រដេញតាមបំបុកម៉ូតូជនសង្ស័យដួលហើយស្រែកអោយគេជួយ ចាប់ជាប់ម្នាក់ រីឯម្នាក់ទៀត រត់បានប្រមាណ១០០ម៉ែត្រ ស្រែកផ្អើលពលរដ្ឋចាប់នាំជួយចាប់បានទាំង២នាក់ ។

ករណីនេះបានកើតឡើងកាលពី ថ្ងៃអង្គារ ១៣រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីល្ងាច ស្ថិតនៅតាមផ្លូវ១០០៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ យឿន សម្បត្តិ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។ទី២ឈ្មោះ ភឿន ប្រចាក់ ភេទប្រុសអាយុ១៨ឆ្នាំសិស្ស ស្នាក់នៅភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ចំណែកជនរងគ្រោះ ឈ្មោះ សេង វណកណចាន់ អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យមុខរបរ អ្នកគ្រូពេទ្យ។ ជនរងគ្រោះ ជិះម៉ូតូ ម៉ាកនិច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1FE-3985 ។
ចំណែកជនស្ស័យ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-1769 ជាមធ្យោបាយធ្វើសកម្មភាពឆក់ ។

ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខណៈដែល កំពុងជិះម៉ូតូ ធ្វើដំណើរតមផ្លូវ១០០៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមកដល់ទន្ទឹម ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក iPhone 7plus ពីឃ្លប់ម៉ូតូខាងមុខ បានសម្រេចហើយព្យាយាមជិះរត់គេច ភ្លមៗ ប្រដេញតាមទាន់បំបុក ធ្វើអោយម៉ូតូជនសង្ស័យដួល ហើយធក់មួយជើងបន្ថែម លោតចុះចាប់ក្របួចកអាវបានម្នាក់ ម្នាក់ទៀតឃើញមិនស្រួល ស្ទុះរត់បានប្រមាណ១០០ម៉ែត្រ ស្រែកផ្អើល ពលរដ្ឋក្របួចជាប់ ។ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃអោយទៅជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធី៕
ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print