សមត្ថកិច្ចខេត្តស្វាយរៀងចាប់បានជនសង្ស័យ​កាប់សម្លាប់​បុរសម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ នគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង​បានឈានដល់ការចាប់ខ្លួនជនសង្ស័យ​ម្នាក់​យកមក​សាកសួរ ហើយនៅវេលាម៉ោង​៨និង៣០នាទី​យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ជនសង្ស័យ​បានសារភាពថា រូបគេពិតជាបានយកកាំបិតខ្វែវ​កាប់ពីក្រោយ២កាំបិតបណ្តាលឲ្យស្លាប់បុរសជាគូទំនាស់នោះ​ពិតប្រាកដមែន។ សេចក្តីរាយការណ៍​ពីខេត្តស្វាយរៀង​បានបញ្ជាក់ថា បុរសសង្ស័យ​ឈ្មោះ សៀន ម៉ា អាយុ៤៧ឆ្នាំ រស់​នៅភូមិរមាំងទ្រេត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀងបានសារភាពថា ពិតជាបានសម្លាប់​បុរស​ឈ្មោះ ​សូរ​ ពុធ​ អាយុ​៤៦​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ ឃុំ​កើតហេតុជាមួយគ្នា ដោយសារឈ្មោះនេះ ផឹកស្រាស្រវឹង​និយាយដៀមឌាមដាក់ខ្លួនខ្លាំងពេក។ ប្រភពបានរាយការណ៍ថា កាលពីពេលកន្លងមក រវាងជនសង្ស័យនឹងជនរងគ្រោះធ្លាប់បានប្តឹងផ្តល់គ្នាឡើងដល់តុលាការ ។ លុះ​នៅថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស៊ីស្រវឹង ហើយនិយាយដៀបឌាមរឿងអតីតកាល​ដាក់បុរសសង្ស័យ ពេលនោះ​ធ្វើ​ឲ្យជនសង្ស័យទប់កំហឹងមិនបាន ក៏យកកាំបិតខ្វែវមកកាប់ពីក្រោយ២កាំបិតស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយពីសារភាព ជនសង្ស័យត្រូវបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការខេត្តស្វាយរៀង​ដើម្បី​បន្តនីតិវិធី ៕ យឹម សុថាន

svres

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print