នារីម្នាក់ឈ្លោះជាមួយសង្សារប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ: នារីម្នាក់ឈ្លោះជាមួយសង្សារព្យាយាមប៉ងលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា តែត្រូវបានគេជួយសង្គ្រោះបានទាន់ ហេតុការណ៍នេះបង្កឲ្យមានករណីភ្ញាក់ផ្អើលឡើងកាលពីម៉ោង២យប់រំលងអធ្រាត្រ ឈាលចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វារ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពីស្ត្រីរងគ្រោះ បាននិយាយថា ខ្លួនមានបញ្ហាជាមួយសង្សារ ដោយគិតអ្វីមិនចេញចង់សម្លាប់ខ្លួន ក៏មកលោតទឹកនៅលើស្ពានជ្រោយចង្វាតែម្តង។

បន្ទាប់ពីកើតហេតុនារីដែលប៉ងលោតទឹកសម្លាប់ខ្លួនត្រូវបានអ្នកដែលជួយសង្គ្រោះឃាត់មិនឲ្យលោតទឹកសម្លាប់ខ្លួនមកប្រគល់ឲ្យសមត្ថកិច្ចសួរនាំ និងណែនាំកុំឲ្យគិតខ្លីបែបនេះរួចឲ្យត្រឡប់ទៅផ្ទះវិញ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print