សម្តេចម៉ែ និង ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជទ្រព្យ១លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការ «ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី» បានសរសេរថា «ព្រះមហាក្សត្រ និងសម្តេចម៉ែ បានព្រះរាជទាន ព្រះរាជទ្រព្យ សរុប១លានដុល្លារ ​ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា​ ដើម្បីបន្តកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារកម្ពុជា» ។

ព្រះរាជទាន ព្រះរាជទ្រព្យរបស់ព្រះអង្គ ធ្វើឡើងបន្ទាប់ព្រះ​អង្គ​ទាំងទ្វេ សព្វព្រះរាជហឫទ័យ ព្រះបរមរាជាអនុញ្ញាតឲ្យលោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចូលក្រាបបង្គំគាល់ ​និងទទួលតង្វាយជាព្រះរាជទ្រព្យ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នាព្រឹកថ្ងៃអង្គារ ១៣រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ ។

ព្រះករុណា​ ព្រះបាទ​ សម្តេច ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះ​មហាក្សត្រ ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ និង​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម​ មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព​ សេចក្តីថ្លៃថ្នូរ​ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តែងទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ៕

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print