ប្រទេសថៃ៖ ការរៀបចំពិធីបូជាសពអតីតទាហាន SEAL របស់ថៃ ដែលបានលះបង់ជីវិតនៅក្នុងសកម្មភាពជួយសង្គ្រោះកុមារថៃជាប់នៅក្នុងរូងភ្នុំ ។ ក្រោយពេលក្រុមកុមារទាំងអស់និងគ្រូបង្វឹកត្រូវបានរំដោះចេញដោយសុវត្ថិភាព កាលពីព្រលប់ថ្ងៃទី១០ខែកក្កដា មន្ត្រីថៃក៏បានរៀបចំពិធីបូជាសពយ៉ាងអាធិកអាធម្មបំផុត ដល់សពលោក Smaan Kunan ។
ពិធីរៀបចំបូជាសពត្រូវបានធ្វើឡើងនៅក្នុងវត្ត Nhong Koo ខេត្ត Roi Et ។ លោកវរៈសេនីយ៍ Smaan Kunan ឬហៅថា Sam បានលះបង់ជីវិតនៅថ្ងៃទី ៦ខែកក្កដា ក្នុងពេលបញ្ជូនបំពងឧស្ម័នចូលក្នុងរូងភ្នុំ ត្រៀមរៀបចំជួយក្រុមកុមារជាប់នៅខាងក្នុង។ ពិធីបូជានឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ខែកក្កដា ខាងមុខ នឹងមានការចូលរួមពីពលរដ្ឋជាច្រើន ។
ព្រះតេជគុណ Athikarn Um Angsusilo មានសង្ឃដីកាថា« ញ៉ោមប្រុសគឺជាវីរៈបុរសបានជួយដល់ក្រុមកីឡាករ ជាប់ក្នុងរូងភ្នុំ ។ គាត់បានជួយអស់ពីសមត្ថភាព សូម្បីតែជីវិត ក៏ហានលះបង់ដែរ។ អាត្មាមានអារម្ភមោទនភាពយ៉ាងខ្លាំង ដែលបានចូលរួមពិធីបុណ្យសពវីរៈបុរសនៃ ភ្នុំ ថាំលួង»។ ព្រះអង្គមានសង្ឃដីកាទៀតថា ទីបច្ឆា បូជាសព គឺបានដឹកពីខេត្តសុរិន្ទ ជាទីបច្ឆាថ្មី មានដំបូង៩។ ពិធីបូជានឹងត្រូវ ធ្វើឡើងដោយព្រះអគ្គីព្រះមហាក្សត្រ។
គ្រួសាររបស់ វិរបុរសខាងលើ បានរៀបចំពិធីបុណ្យសពនៅក្នុងវត្ត ដោយសារតែមានពលរដ្ឋជាច្រើនចូលរួម ។
នៅក្នុងពិធីបូជា នឹងមានក្រុមកីឡាករ និងគ្រូបង្វឹក ទាំង១៣នាក់ នឹងទៅអុកធូប សុំខមាទោស ក៏ដូចជាផ្តល់ដំណឹងដល់វិញ្ញាណខ័ន្ត Smaan Kunan ទៅកាន់សុគតិភព ដោយក្រុមកីឡាករទាំងអស់បានចាកចេញដោយសុវត្ថិភាពហើយ មិនមានអ្នកណាម្នាក់រងរបួសនោះឡើយ ។ ទាំងនោះជាក្តីបំណង របស់អ្នកដែលបានពលីជីវិត ក្នុងការជួយសង្គ្រោះ៕
ដោយ៖ មែវ សាធី