ចោរឆក់ទូរស័ព្ទអាយហ្វូនអ៉ីចបានសម្រេចគេចខ្លួនបាត់ក្រោយរដូវកាល World Cup ជិតចប់

ចែករំលែក៖

ភ្នំពេញ៖ នារីជនជានបរទេស៣នាក់និងនារីខ្មែរម្នាក់ បានរួមដំណើរជាមួយគ្នាដោយជិះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៅញាំសាច់អាំងត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីស្រ្តីជនជាតិបរទេសម្នាក់បានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១០យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៨៩ ខាងមុខទីបញ្ជាការកងរាជអវុធហត្ថលើផ្ទៃប្រទេស ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ប្រភពពត៌មានពីជនរងគ្រោះមិនបានប្រាប់អត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា ទូរសព្ទ័ដែលត្រូវចោរឆក់យកទៅបាត់នោះម៉ាកអាយហ្វូនអ៊ិច ១គ្រឿង។

ប្រភពព័ត៌មានពីស្ត្រីខ្មែរម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៤នាក់បានឲ្យដឹងថា មុនកើតហេតុរូបគេបានហៅម៉ូតូកង់បីមួយគ្រឿងជិះចេញពីម្តុំផ្សារស៊ីខេ បំណងទៅញ៉ាំសាច់អាំងមួយកន្លែងនៅម្តុំផ្សារទួលគោក ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនីច ពណ៌ក្រហម មិនចាំស្លាកលេខ បានជិះមកពីក្រោយស្របទិសដៅគ្នា រួចធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃបានសម្រេចពីជនរងគ្រោះជាស្ត្រីជនជាតិបរទេសម្នាក់ដែលអង្គុយនៅខាងក្រោយចំហៀងខាងស្តាំ​ ដែលពួកគេកំពុងតែចុចទូរសព្ទ័លេង​ ហើយគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានមកសួរនាំជនរងគ្រោះបានបន្តិច ហើយនាំគ្នាជិះម៉ូតូចេញទៅបាត់ដោយមិនបាននាំជនរងគ្រោះដាក់ពាក្យបណ្តឹងនោះទេ ធ្វើឲ្យជនរងគ្រោះឲ្យម្ចាស់រឺម៉កម៉ូតូកង់បីជូនពួកគាត់ត្រឡប់ក្រោយទៅរកកន្លែងស្នាក់វិញ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print